ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះរៀបចំដល់អាជីវករ និងអ្នករត់កងបី លើផ្លូវ៣៦៩ នៅតែចត ហើយដាក់លក់បង្កផលប៉ះពាល់ដល់​អ្នកដំណើរ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ បន្ត​ចុះ​រៀប​សណ្តាប់ធ្នាប់​សាធារណៈ លើ​បណ្តោយ​ផ្លូវ​៣៦៩ ដោយ​មិន​បណ្តែតបណ្តោយ​អោយ​អាជីវករ និង​អ្នក​រត់​កង់​បី ចត​លើ​ផ្លូវ ដែល​ធ្វើ​អោយ​មាន​កកស្ទះ​ចរាចរណ៍​ដល់​អ្នកដំណើរ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ បន្ត​ចុះ​រៀប​សណ្តាប់ធ្នាប់​សាធារណៈ លើ​បណ្តោយ​ផ្លូវ​៣៦៩ ដោយ​មិន​បណ្តែតបណ្តោយ​អោយ​អាជីវករ និង​អ្នក​រត់​កង់​បី ចត​លើ​ផ្លូវ ដែល​ធ្វើ​អោយ​មាន​កកស្ទះ​ចរាចរណ៍​ដល់​អ្នកដំណើរ ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥ រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​គណកម្មការ​ផ្សារ​ចុះ​រៀប​បណ្តោយ​ផ្លូវ​៣៦៩ ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​០២ រាជធានី​ភ្នំពេញ ទៅ​ដល់​អាជីវករ និង​អ្នក​រត់​កង់​បី​ចត​ដាក់​លើ​ផ្លូវ​ប៉ះពាល់​សណ្តាប់​សាធារណៈ​។

លោក ចេ​ង មុន្នី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បានអោយ​ដឹង​ថា លោក​តែងតែ​ជំរុញ​អោយ​ជំនាញ ចុះ​ទៅ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​អោយ​បាន​ញឹកញាប់ មិន​ត្រូវ​បណ្ដែតបណ្ដោយ អោយ​អាជីវករ​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ និង​ការ​ចត រួម​ជាមួយ​ដាក់​សំ​យ៉ាប​ដែល​សង់​ចេញ​មក​ក្រៅ​ត្រូវ​អប់រំ​ណែនាំ ក្នុង​លក្ខខណ្ឌ​មិន​ស្ដាប់​កម្លាំង​ជំនាញ​នឹង​ចាត់វិធានការ​តាម​ច្បាប់ ដោយ​ធ្វើការ​ដកហូត បើ​ខូចខាត គឺ​មិន​ទទួលខុសត្រូវ​ឡើយ ។

លោក​អភិបាល​បន្ត​ថា ការ​ចុះ​នេះ​ដែរ គឺ​មាន​លោក ឆ​ន មុន្នី បាន​ចុះ​ដឹកនាំ​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​គណ​:​ក​ម្មា​ធិ​ការ​ផ្សារ ដើម្បី​បន្ត​និង​ព​ន្លឿ​ន​បន្ថែម​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​សាធារណ​:​តាម​ផ្លូវ​៣៦៩ ស្ថិត​នៅ​សង្កាត់​ច្បារ​អំពៅ​ទី​២ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ សម្រួល​ដល់​អ្នកដំណើរ​ឆ្លងកាត់ និង​ពលរដ្ឋ​ចូល​ផ្សារ ។

ជា​ចុង​ក្រោយ លោក​អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​សំណូមពរ​ដល់​អាជីវករ​ដែល​លក់ដូរ ដាក់​សំ​យ៉ាប រួម​នឹង​អ្នក​រត់​កង់​បី​ឥណ្ឌា ដែល​ចត​លើ​ផ្លូវ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​រក្សា​បរិស្ថាន​សណ្តាប់ធ្នាប់ កុំអោយ​មាន​កកស្ទះ​ចរាចរណ៍ ព្រោះ​អាជ្ញាធរ​មិន​ចង់​ប៉ះពាល់​ដល់​ការ​រកស៊ី​បងប្អូន​ណា​ម្នាក់​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ