ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៣​នាក់​ធ្វើ​សកម្មភាព​ចូល​លួ.ច​ទូរស័ព្ទ​សាច់ញាតិអ្នកជម្ងឺ​ ត្រូវអស់លក្ខណ៍ត្រឹមកាមេរ៉ាសុវត្ថិភាពក្នុងមន្ទីរពេទ្យ

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ជនសង្ស័យ​ចំនួន៣​នាក់​ដែល​ធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​១​គ្រឿង​របស់​សាច់ញាតិអ្នកជម្ងឺ ​ដែលមកកំដកូនមានជំងឺកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ ​ត្រូវកម្លាំង​នគរបាល​ឃាត់ខ្លួន​​ចំនួន២នាក់ និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥​ ។ ដោយឡែកជនសង្ស័យម្នាក់ទៀត​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ជនសង្ស័យ​ចំនួន៣​នាក់​ដែល​ធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​១​គ្រឿង​របស់​សាច់ញាតិអ្នកជម្ងឺ ​ដែលមកកំដកូនមានជំងឺកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ ​ត្រូវកម្លាំង​នគរបាល​ឃាត់ខ្លួន​​ចំនួន២នាក់ និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥​ ។ ដោយឡែកជនសង្ស័យម្នាក់ទៀត​ មិនទាន់គ្រប់អាយុ ត្រូវបានធ្វើកិច្ចសន្យា និងប្រគល់ឱ្យសាច់ញាតិយកទៅអប់រំបន្ត ។​

លោក​វរៈសេនីយ៍ទោ ឌី ទាវ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​​ឱ្យដឹង​ថា ​ជនសង្ស័យទាំង​៣​នាក់​ខាងលើ រួមមាន​១-​ឈ្មោះ រ៉ី សុខ​គា ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ ២-​ឈ្មោះ ម៉េ​ង ចំរើន ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ និង៣-​ឈ្មោះ ជឿន ឆា​លី ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ​ រស់នៅ​ភូមិ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ ។

លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​បណ្តឹង​ឈ្មោះ អឿ​ង លឿម ភេទ​ស្រី​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ភូមិ​សឹង្ហ ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ បាន​ប្តឹង​ថាមានជនសង្ស័យធ្វើ​សកម្មភាព​ចូល​លួច​ទូរ​ស័​ទ្ធ​ដៃ​១​គ្រឿង​ ពណ៌​ខ្មៅ​ដែលទិញ​តំលៃ​៣២០​ដុល្លារ​​ នៅ​ពេល​ដែល​គាត់​បាន​​មកកំដ​កូន​មាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូ​រី​កាលពី​យប់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៤​ ស្ថិត​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។

លោក​វរៈសេនីយ៍ទោ ឌី ទាវ បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​បណ្តឹង​ខាងលើរួចហើយ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ចុះ​ស្រាវជ្រាវ​ និង​​​ពិនិត្យ​​តាមកាម៉េ​រ៉ា​សុវត្ថិភាព​របស់​មន្ទី​ពេទ្យ ​ទើប​កម្លាំង​បាន​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យចំនួន​៣​នាក់​ ​និង​​នាំ​យក​ទៅសាកសួរ ​ហើយ​ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ដោយឡែក​ជនសង្ស័យ​ម្នាក់​ទៀត​អាយុ​ទើប​១៣​ឆ្នាំ​ មិន​ទាន់​គ្រប់​អាយុ​ ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​ណែនាំ​ និថប្រគល់​ជូន​សាច់ញាតិ​មក​ទទួលយក​ទៅអប់រំ​បន្ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ