ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាក់​ៗ​ពោះធំ​អាយុ​ចាប់ពី​៣០​ឆ្នាំ​ឡើង គួរតែ​ប្រយ័ត្ន​ពី​ចំណុច​នេះ

1 ថ្ងៃ មុន

នៅ​ពេល​ដែល​អ្នកមាន​អាយុ​ច្រើន​ទើប​មាន​ផ្ទៃពោះ វា​នឹង​មាន​គ្រោះថ្នាក់​ខ្ពស់​ជាង​អ្នក​ដែល​មាន​អាយុ​តិច ដូចនេះ​តើ​ពេល​ដែល​អ្នកមាន​អាយុ​ច្រើន ហើយ​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ពី​ចំនុច​មួយ​ចំនួន​ដើម្បី​អាច​សម្រាលកូន​មួយ​ដែល​មាន​សុខភាព​ល្អ ហើយ​អ្នក​មិន​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​។ តើ​មាន​ចំនុច​អ្វី​ខ្លះទៅ? ប៉ូវ​វីតាមីន​B9វីតាមីន​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​សរសៃ​ប្រាសាទ​ខួរក្បាល​របស់​កូន​លូតលាស់​បាន​ល្អ ដូចនេះ​នៅ​មុន​ពេល​ដែល​អ្នក​ត្រៀម​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​នេះ​ដូច​ជា…

នៅ​ពេល​ដែល​អ្នកមាន​អាយុ​ច្រើន​ទើប​មាន​ផ្ទៃពោះ វា​នឹង​មាន​គ្រោះថ្នាក់​ខ្ពស់​ជាង​អ្នក​ដែល​មាន​អាយុ​តិច ដូចនេះ​តើ​ពេល​ដែល​អ្នកមាន​អាយុ​ច្រើន ហើយ​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ពី​ចំនុច​មួយ​ចំនួន​ដើម្បី​អាច​សម្រាលកូន​មួយ​ដែល​មាន​សុខភាព​ល្អ ហើយ​អ្នក​មិន​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​។ តើ​មាន​ចំនុច​អ្វី​ខ្លះទៅ?

ប៉ូវ​វីតាមីន​B9
វីតាមីន​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​សរសៃ​ប្រាសាទ​ខួរក្បាល​របស់​កូន​លូតលាស់​បាន​ល្អ ដូចនេះ​នៅ​មុន​ពេល​ដែល​អ្នក​ត្រៀម​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​នេះ​ដូច​ជា ៖ បន្លែ​ដែល​មាន​ស្លឹក​បៃតង ផ្កា​ខាត់ណា ទឹកក្រូច​ច្របាច់ និង​ថ្លើម​សត្វ ទើប​អ្នកមាន​វីតាមីន​នេះ​បាន​គ្រប់គ្រាន់​ក្នុង​ការ​ទ្រទ្រង់​កូន​ក្នុង​ផ្ទៃ​។

ពិនិត្យ​ផ្ទៃពោះ​ទៀងពេល
នៅ​ពេល​ដែល​អ្នកមាន​អាយុ​ច្រើន​ទើប​មាន​ផ្ទៃពោះ អ្នក​គួរតែ​ទៅ​ពិនិត្យ​ឲ្យ​បាន​ទៀងពេល ព្រោះ​ការ​ពិនិត្យ​នេះ​អាច​ធានា​ពី​សុខភាព​អ្នក និង​កូន​ក្នុង​ផ្ទៃ​បាន ហើយ​អ្នក​ក៏​ត្រូវ​តែ​ពិនិត្យ​សម្ពាធ​ឈាម​អ្នក​ដែរ ចៀស​វា​កុំ​ឲ្យ​មាន​អាកា​រៈ​ឡើង​ខ្ពស់ ម្យ៉ាងទៀត​អ្នក​ក៏​ត្រូវ​តែ​ពិនិត្យ​ជាតិ​ស្ករ​របស់​អ្នក​ដូច​គ្នា ដើម្បី​កុំ​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម​។

ប្រយ័ត្ន​ពី​របប​អាហារ
អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​អាស៊ីត​ខ្លាញ់​ទាប ហើយ​មាន​ប្រូតេអ៊ីន​ខ្ពស់ អាហារ​ដែល​មិនសូវ​ត្រជាក់ និង​ក្តៅ ហើយ​មិន​ត្រូវ​ផឹក​កាហ្វេ ស្រា និង​តែ​ឡើយ ព្រោះ​វា​សុទ្ធតែ​មិន​ស័ក្តិសម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​អាយុ​ច្រើន​។

គេង​ឲ្យ​បាន​គ្រប់
ការ​គេង​ឲ្យ​បាន​គ្រប់​ម៉ោង​គឺជា​អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​អាយុ​ច្រើន​ត្រូវការ​ជា​ចាំបាច់ ព្រោះ​នៅ​ពេល​ដែល​អ្នកមាន​ពេល​សម្រាក​គ្រប់គ្រាន់ ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន ដោយ​មួយ​ថ្ងៃ​អ្នក​ត្រូវ​តែ​គេង​ឲ្យ​បាន​គ្រប់​ពី​៨​ទៅ​៩​ម៉ោង ហើយ​ពេល​ថ្ងៃ​ក៏​ត្រូវ​សម្រាក​ដែរ ទើប​ល្អ​ចំពោះ​អ្នក និង​កូន​ក្នុង​ផ្ទៃ​។

ឃ្លាត​ឲ្យ​ឆ្ងាយ​ពី​បរិស្ថាន​ដែល​មិនល្អ
អ្នក​ត្រូវ​ចាក​ឆ្ងាយ​ពី​កន្លែង​ដែល​ចង្អៀត ហើយ​មាន​សម្លេង​ថ្លង់ ម្យ៉ាងទៀត​អ្នក​ក៏​មិន​ត្រូវ​ផឹកថ្នាំ​ផ្តេសផ្តាស​ដែរ​ប្រសិនជា​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ ជាង​នេះ​ទៅ​ទៀត អ្នក​មិន​ត្រូវ​នៅ​ជិត​អ្នក​ដែល​មាន​ជំងឺឆ្លង​ឡើយ ព្រោះ​វា​អាច​ចម្លង​ទៅ​អ្នក​បាន​យ៉ាង​ងាយ ដូចនេះ​អ្នក និង​កូន​នឹង​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ