ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

1 ថ្ងៃ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្ដរមានជ័យ ៖ កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​មុន​នេះ​ថា ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​ការ​ដឹកនាំ​យ៉ាង​ម៉ឺងម៉ាត់ របស់​ឧត្ដមសេនីយ៍ត្រី នាក់…

ខេត្តឧត្ដរមានជ័យ ៖ កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​មុន​នេះ​ថា ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​ការ​ដឹកនាំ​យ៉ាង​ម៉ឺងម៉ាត់ របស់​ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤២ យោធភូមិ​ភាគ​ទី​៤ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​តឹងរ៉ឹង ទៅ​គ្រប់​បណ្ដា​កងឯកភាព​វរ​សេនា​តូច​ចំណុះ ជា​ពិសេស​កម្លាំង​ដែល​ឈរជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ។

កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​បន្ត​ថា ត្រូវ​បន្ត​ពង្រឹង​ការ​សហការ​អោយ​បាន​ស្អិតរ​មួ​ត​ជាមួយ​អង្គភាព​មិត្ត​នគ​បាល​ការពារ​ព្រុំដែន​គោក​លេខ​៧០២ ក្នុង​ការ​ចេញ​ល្បាត ត្រួតពិនិត្យ​តាម​បណ្តា​គោលដៅ​ផ្សេង​ៗ​ទៀត ដែល​បាន​កំណត់ ដើម្បី​តាមដាន​ក្តាប់​ជាប់​រាល់​សភាពការណ៍​ប្រែប្រួល តាម​ខ្សែបន្ទាត់​ព្រំដែន និង​ទប់ស្កាត់​អោយ​បាន​ទាន់​ពេលវេលា នូវ​សកម្មភាព​បទល្មើស​ខុសច្បាប់​ផ្សេង​ៗ ដែល​កើត​មាន​ឡើង ដើម្បី​ធានា​បាន​នូវ​សុខ​សុ​វត្តិភាព ស្ថិរភាព​ជូន ប្រជាពលរដ្ឋ ។

លោក​មេបញ្ជាការ ក៏​បាន​ផ្ដាំផ្ញើរ​ដល់​យោធិន​ដែល​កំពុង​ឈរជើង​ក្នុងភូមិ​សាស្ត្រ ត្រូវ​ថែរក្សា​នូវ​សុខភាព ការពារ​ពី​ជម្ងឺ​ផ្សេង​ៗ ជា​ពិសេស​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​បញ្ហា​គ្រឿង​ញៀ​.​ន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ