ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​៧​មក​រា ចុះ​ណែនាំ​ទីតាំងយានដ្ឋាន និងកន្លែងកែច្នៃស៊ីម៉ាំង​ម៉ូតូ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ខណ្ឌ​៧​មក​រា បានចុះ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​យានដ្ឋាន និងតាម​តំបន់​លេង​ម៉ូតូ ពាក់ព័ន្ធ​បញ្ហា កែច្នៃស៊ីម៉ាំង​ម៉ូតូ(​ប្រែ​ន) ដែល​បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ ។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ខណ្ឌ​៧​មក​រា បានចុះ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​យានដ្ឋាន និងតាម​តំបន់​លេង​ម៉ូតូ ពាក់ព័ន្ធ​បញ្ហា កែច្នៃស៊ីម៉ាំង​ម៉ូតូ(​ប្រែ​ន) ដែល​បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ ។

ការ​ចុះ​ណែនាំ​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ នៅ​តាម​យានដ្ឋាន​ចំនួន​០៤​ទីតាំង នៅ​ក្រោយ​វត្ត​ព្រះពុទ្ធ យាម​បណ្តោយ​ផ្លូវ​លេខ ៣៣៦ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ទោ ជុន ប៊ុ​ន​ណា​ន អធិការ​នគរបាល​ខណ្ឌ​៧​មក​រា បានអោយ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជាឧត្តម​សេនីយ៍​ឯក ជួន ណា​រិ​ន្ទ ស្នងការ​រាជធានី​ភ្នំពេញ បានអោយ​កម្លាំង​ចុះ​ដល់ទី​តាំង​បងប្អូន​អាជីវករ​ ​ប្រកប​មុខរបរ​ជួសជុល​ និង​លក់ដូរ​ស៊ី​ម៉ាំង​គ្រប់​ប្រភេទ​ ឲ្យ​ពួក​គាត់បញ្ឈប់​សកម្មភាព​ ការ​កែ​ច្នៃ​ស៊ី​ម៉ាំង​ខុស​លក្ខណៈ​បច្ចេកទេស​ ដែលបញ្ចេញ​សំឡេង​ឮ​ខ្លាំង ​រំខាន​ដល់​អ្នក​ដទៃ ។

លោក​បាន បន្ត​ថា កម្លាំង​នគរបាល​៧​មក​រា នឹងបន្ត​ការ​យកចិត្តទុកដាក់​ អោយ​បាន​ខ្ពស់ ក្នុង​ការ​ចុះ​ណែនាំ ក៏​ដូច​ជា​ត្រួតពិនិត្យ​តាម​យានដ្ឋាន និង​តាម​តំបន់​លេង​ម៉ូតូ អំពី​បញ្ហា ស៊ី​ម៉ាំង(​ប្រែ​ន) ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ