ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​ជាតិ​ស្រវឹ.ង ប៉ះ​ចំ​អ្នក​ជួញដូរ​គ្រឿង​ញៀ.ន ឃាត់ខ្លួន​​ប្រុសស្រី​៤​នាក់ ​ដកហូត​បាន​១០​កញ្ចប់

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ សហការ​ជាមួយ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ​ត្រង់​ចំណុច​មុខ​ផ្សារ​ប៉េង​អុ​ី​ម…

រាជធានីភ្នំពេញ ​៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ សហការ​ជាមួយ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ​ត្រង់​ចំណុច​មុខ​ផ្សារ​ប៉េង​អុ​ី​ម ស្ថិត​នៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ខណៈនោះ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​មនុស្ស​ប្រុស​២​នាក់​និង​ស្រី​២​នាក់​ជិះ​ម៉ូតូ​ឆ្លងកាត់​គោលដៅ​ត្រួត​ពិ​ត្យ​នោះ ក៏​បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ ហើយ​បាន​ប្រទះ​ឃើញ​មាន​គ្រឿងញៀន​ចំនួន​១០​កញ្ចប់​នៅ​ជាប់​ខ្លួន ក៏​ចាប់​វាយ​ខ្នោះ​នាំ​ទៅ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ជនសង្ស័យ​ខាងលើ​មាន​ប្រុស​២​នាក់​និង​ស្រី​២​នាក់​១,​ឈ្មោះ​កង សុភា ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៣ ភូមិ​ភា សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល ។ ២,​ឈ្មោះ​វ​ណ្ណា រក្សា ប្រុស អាយុ​២១​ឆ្នាំ មុខរបរ និង​ការ​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ៣,​ឈ្មោះ អាត ស្រី​នា ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​និង​ការ​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ៤,​ឈ្មោះ សន សម្បត្តិ ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គរ សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ កម្លាំង​ចម្រុះ​នៃ​អធិដ្ឋាន​នគរបាល​ខណ្ឌដង្កោ សហការ​ជាមួយ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ​ត្រង់​ចំណុច​មុខ​ផ្សារ​ប៉េង​អុ​ី​ម ស្ថិត​នៅ​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

ពេល​នោះ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ទាំង​៤​នាក់​នោះ ជិះ​ម៉ូតូ​២​គ្រឿងក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​នោះ ហើយកម្លាំង​សមត្ថកិច្ច​ចម្រុះ​ខាងលើ​ក៏​ហៅ​ឲ្យ​ឈប់​ធ្វើការ​ត្រួតពិនិត្យ​ប្រទះ​ឃើញ​គ្រឿងញៀន​ចំនួន​១០​កញ្ចប់ ទើប​វាយ​ខ្នោះដៃ​តែ​ម្ដង ។ បន្ទាប់​មក​បាន​នាំ​ទៅ​ធ្វើការ សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តា​មនុ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ