ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​បុរស​ស្រលាញ់​បុរស ឈាន​ដល់​បា.ញ់ប្រហារ​ក្នុង​ស្រុក​ស្វាយ​អ​ន្ទ​រ ជន​ដៃដល់រ​ត់ទៅ​បញ្ចប់ជីវិត​នៅ​ប្រទេស​ថៃ

2 ថ្ងៃ មុន

ខេត្តព្រៃវែង​ ៖ នៅ​ទីបំផុត ​ជន​ដៃដល់​ ​ដែល​បាន​បាញ់ប្រហារ លើ​គូស្នេហ៍​ជា​មនុស្ស​ប្រុស​ដូច​គ្នា បណ្ដាល​ឱ្យ​របួសធ្ងន់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ស្លា.ប់​ហើយ បន្ទាប់​ពី​រត់គេច​ខ្លួន​ទៅ​ដល់​ប្រទេស​ថៃ ហើយ​ក៏​ចងក​សម្លា.ប់​ខ្លួន​នៅ​ទីនោះ​…

ខេត្តព្រៃវែង​ ៖ នៅ​ទីបំផុត ​ជន​ដៃដល់​ ​ដែល​បាន​បាញ់ប្រហារ លើ​គូស្នេហ៍​ជា​មនុស្ស​ប្រុស​ដូច​គ្នា បណ្ដាល​ឱ្យ​របួសធ្ងន់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ស្លា.ប់​ហើយ បន្ទាប់​ពី​រត់គេច​ខ្លួន​ទៅ​ដល់​ប្រទេស​ថៃ ហើយ​ក៏​ចងក​សម្លា.ប់​ខ្លួន​នៅ​ទីនោះ​ ។

គួរ​រំលឹក​ថា ករណី​បាញ់ប្រហារ​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង២៣​ និង៣៤​នាទី​យប់ ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៥ នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ភ្លាំង ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ​។

ជន​រង​គ្រោះ​ឈ្មោះ ហួរ ឡុ​ង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ រីឯ​ជន​បង្ក ​ដែល​ជា​គូស្នេហ៍​ឈ្មោះ ឃុន ហ៊ុយ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​(​ស្លា.ប់​) ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​តាម​ស្វែងរក​ចាប់ខ្លួន​ជន​បង្ក រហូត​ដល់​ថ្ងៃ​ទី​៤ ​មិថុនានេះ ស្រាប់តែ​ទទួលបាន​ដំណឹង​ពីតម្រួតថៃ មក​ថា ជន​បង្ក​ឈ្មោះ ឃុន ហ៊ុយ បាន​ចងក​.​សម្លាប់​ខ្លួន​នៅ​ប្រទេស​ថៃ នៅ​រសៀល​ថ្ងៃ​ទី៤ មិថុនា​នេះ​ បាត់​ទៅ​ហើយ (សុំមិនបង្ហាញរូបភាពស.ព) ។

នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ឲ្យ​ដឹង​ថា ដើមចម​ដំបូង ជន​រង​គ្រោះ​ឈ្មោះ ហួរ ឡុ​ង ធ្លាប់​មាន​ប្រពន្ធ នៅ​ស្រុក​កំណើត​រួច​ហើយ ប៉ុន្តែ​បាន​ឈ្លោះ​បាក់បែក​គ្នា ហើយ​រូបគេ​ ក៏​ចេញ​ទៅ​រកស៊ី​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​បាន​ជួប ​និង​ស្រឡាញ់​គ្នា ជាមួយ​ជន​បង្ក​ឈ្មោះ ឃុន ហ៊ុយ ហើយ​បាន​រកស៊ី​ និង​រួមរស់​ជាមួយ​គ្នា​នៅ​ទីនោះ​ ។

នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ គូស្នេហ៍​ប្រុស​ និង​ប្រុស​មួយគូ​នេះ បាន​ឈ្លោះប្រកែក​គ្នា ហើយ​ជន​រង​គ្រោះ ហួរ ឡុ​ង បាន​ត្រឡប់​មក​ផ្ទះ​ នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ហើយ​បាន​ត្រូវ​គ្នា​ជាមួយ​ប្រពន្ធ​វិញ ចំណែក​ជន​បង្ក​ឈ្មោះ ឃុន ហ៊ុយ ដែល​ជា​គូស្នេហ៍ បាន​ព្យាយាម​ទាក់ទង​ហៅ​ជន​រង​គ្រោះ​ ឲ្យ​ត្រឡប់​ទៅ​វិញ ជា​ច្រើន​ដង តែ​ជន​រង​គ្រោះ​មិន​ព្រមទៅ ទើប​នៅ​យប់​ថ្ងៃ​ទី​១ ​មិថុនា ជន​បង្ក​បាន​បើករថយន្ត​ តាម​មក​ដល់​ផ្ទះ ​និង​បា​.​ញ់​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ ដែល​កំពុង​ដេក​លើ​ផ្ទះ ត្រូវ​១​គ្រាប់ ​ចំ​ថ្ពាល់​ខាងស្ដាំ ធ្លុះ​ទៅ​គុម្ពត្រចៀក​ រង​របួសធ្ងន់ រួច​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់ ​។

ក្រោយ​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ នាំ​យក​ទៅ​សង្គ្រោះ​នៅ​ឯ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ និង​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច ឲ្យ​តាម​ចាប់ខ្លួន​ជន​បង្ក លុះ​ឥឡូវ​ជន​បង្ក​បាន​ចង.ក​សម្លា.ប់​ខ្លួន​បាត់​ទៅ​ហើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ