ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ចៅសង្កាត់​រង​ទី​២ គណបក្ស​ភ្លើងទៀន សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ក្លែងបន្លំ​ឯកសារ​សារ​ធារ​ណៈ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ លោក​ចៅសង្កាត់​រង​ទី​២ គណបក្ស​ភ្លើងទៀន សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ត្រូវ​បាន​កម្លាំង​នគរបាល​ ឃាត់ខ្លួន​តាម​ដីកា​ បញ្ជា​ឱ្យ​ចូលខ្លួន​ពាក់​ព័ន្ធ ប្រព្រឹត្តសកម្មភាព​ក្លែងបន្លំ​ឯកសារ​សារ​ធារ​ណៈ​ ។…

រាជធានី​ភ្នំពេញ ៖ លោក​ចៅសង្កាត់​រង​ទី​២ គណបក្ស​ភ្លើងទៀន សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ត្រូវ​បាន​កម្លាំង​នគរបាល​ ឃាត់ខ្លួន​តាម​ដីកា​ បញ្ជា​ឱ្យ​ចូលខ្លួន​ពាក់​ព័ន្ធ ប្រព្រឹត្តសកម្មភាព​ក្លែងបន្លំ​ឯកសារ​សារ​ធារ​ណៈ​ ។

លោក​ចៅសង្កាត់​រង​ទី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ រូប​នោះ ​ឈ្មោះ ខឿន ឆាន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ ចៅសង្កាត់​រង​ទី​២ ​គណបក្ស​ភ្លើងទៀន ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​ការ​ឃាត់ខ្លួន​ចៅសង្កាត់​រង​ទី​២ គណបក្ស​ភ្លើងទៀន សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក សមត្ថកិច្ច ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន ជនសង្ស័យ ចំនួន​០១​នាក់ ឈ្មោះ ខឿន ឆាន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ ចៅសង្កាត់​រង​ទី​២ សង្កាត់​ស្ទឹង​មាន​ជ័យទី​១ ខណ្ឌមានជ័យ ហើយ​នាំ​ខ្លួន​មក​សាកសួរ​ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​អនុវត្ត​តាម​នីតិវិធី ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​អនុវត្ត​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ ២១៦ អ​.​យ​.​ន ចុះ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ របស់​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយសមត្ថកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ឡេ​ង វ៉ា​ន់​ឌី ហើយ​បាន​ធ្វើការស្រាវជ្រាវ​ស៊ើបអង្កេត ដោយ​យោង​តាម​ចម្លើយ​សារភាព និង​ប្រមូល​បាន​ភស្តុ​តាង បុគ្គល​នេះ​ពិតជា​បាន​ប្រព្រឹត្តសកម្មភាព​ក្លែងបន្លំ​ឯកសារ​សារ​ធារ​ណៈ ប្រាកដ​មែន​ ។

អ្នកនាំពាក្យ​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ក៏​បាន​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ​គឺ​សមត្ថកិច្ច​អនុវត្ត​ទៅ​តាម​អង្គហេតុ និង​អង្គច្បាប់​នៃ​ការ​ប្រព្រឹត្តបទល្មើស ​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឬ ការ​គាបសង្កត់បំភិតបំភ័យ និងកា​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​ដល់​សមាជិក​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​ ។

​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បដិសេធ និង​ច្រានចោល​ទាំងស្រុង​ ការ​ចោទប្រកាន់ ទាំង​បំពាន ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​របស់​គណបក្ស​ភ្លើងទៀន ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥​។​ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខ្លឹមសារ​ខាងលើ​សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ