ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តឹង​តាម​កម្មវិធី​ទូរ​សព្ទ «Nodrug» សមត្ថកិច្ច​ចុះ​បង្ក្រាប​អ្នកលក់​គ្រឿងញៀ.ន​បាន​៤​នាក់

2 ថ្ងៃ មុន

ខេត្តកណ្តាល ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន យ៉ាង​សកម្ម នៅ​ក្នុងស្រុក​កៀនស្វាយ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្តបន្ទាប់​។ ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន យ៉ាង​សកម្ម នៅ​ក្នុងស្រុក​កៀនស្វាយ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្តបន្ទាប់​។ ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥ ចំណុច​សាលាឆទាន ភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ រួម​មាន ៖
១-​ឈ្មោះ ព្រុំ ដា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​(​ប្រើប្រាស់​)​។
២-​ឈ្មោះ ខាត់ វិសាល ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ប្រើប្រាស់​)​។
៣-​ឈ្មោះ សួន យ៉ុ​ង​ប៊ី​ន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ជួញដូរ​)​។
៤-​ឈ្មោះ ហ៊​ន កុសល ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ឃាត់ខ្លួន​)(​ជួញដូរ​) ។

ក្នុង​នោះ សមត្ថកិច្ច​ដកហូត វត្ថុ​តាង​ចាប់​យក​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​១០​កញ្ចប់​តូច ទម្ងន់​( ២,៧១
ក្រាម ) សម្ភារៈ​ប្រើប្រាស់ និង​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន រួម​និង​ទូរ​សព្ទ ១​គ្រឿង ម៉ាក​Tecno ព​ណ័​ខៀវ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​តាម​រយៈ​កម្មវិធី​ទូរ​សព្ទ App Nodrug អ​.​ជ​.​ប​.​គ​.​ញ លេខ​1439 នៅ​ថ្ងៃ​ទី​២៦ ឧសភា ២០២៥ ថា មាន​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ស្ថិត​នៅ​ចំណុច​សាលាឆទាន ភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​ក​ណ្ត​ល ។ កម្លាំង​សមត្ថកិច្ច​របស់​អនុ​គណៈកម្មការ​ប្រចាំ​បញ្ជា​២៤​ម៉ោង បាន​ទំនាក់ទំនង និង​បញ្ជូន​ព័ត៌មាន​ភ្លាម​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​នៅ​មូលដ្ឋាន​។ លុះដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​២២:៣០​នាទី កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​ប៉ុស្តិ៍​គគីរ បាន​ចុះ​ដល់​ចំណុច​កើតហេតុ ស្ថិត​នៅ​សាលាឆទាន ភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់ ឈ្មោះ ព្រុំ ដា ភេទ​ប្រុស និង ឈ្មោះ ខាត់ វិសាល​(​គោ​) និង ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​សម្ភារៈ​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន បន្ទាប់​មក​កម្លាំង​យើង​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ដើម្បី​ធ្វើការ​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ព្រុំ ដា និង​ឈ្មោះ ខាត់ វិសាល បាន​សារភាព​ថា ពួក​ខ្លួន​តែងតែ​ទៅ​ទិញ​ថ្នាំ​ញៀន​យក​មក​ប្រើប្រាស់ ពី​ឈ្មោះ ហ៊​ន កុសល់ (​ស៊ុ​យ​) និង​ឈ្មោះ សួន យ៉ុ​ង​ប៊ី​ន នៅ​ចំណុច​មាត់បឹង រោង​របស់​ឈ្មោះ ហ៊​ន កុសល ស្ថិត​នៅ​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ។

ក្រោយ​បាន​ចម្លើយ​សារភាព​របស់​ឈ្មោះ ព្រុំ ដា និង​ឈ្មោះ ខាត់ វិសាល នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង ១១:០៥​នាទី កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​សហការ​ជាមួយ​ប៉ុស្តិ៍​គគីរ បាន​បន្ត​និ​តិ​វិធី​ចុះ​ទៅ​ដល់​ចំណុច​រោង​របស់​ឈ្មោះ ហ៊​ន កុសល បាន​ធ្វើការ​ឃាត់ខ្លួន ឈ្មោះ ហ៊​ន កុសល និង​ឈ្មោះ សួន យ៉ុ​ង​ប៊ី​ន ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​១០​កញ្ចប់​តូច និង​សម្ភារ​ប្រើប្រាស់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន ក្រោយ​ត្រួតពិនិត្យ​រួច កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ឈ្មោះ ហ៊​ន កុសល និង​ឈ្មោះ សួន យ៉ុ​ង​ប៊ី​ន មក​ផ្នែក​ប្រឆាំង​គ្រឿងញៀន ដើម្បី​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ពួក​គេ​បាន​ឆ្លើយ​សារភាព​ថា ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​១០​កញ្ចប់​តូច ដែល​សមត្ថកិច្ច​ដកហូត​បាន​នេះ ជា​របស់​ពួក​ខ្លួន​ប្រាកដ​មែន ដោយ​ខ្លួន​បាន​ទិញ​ពី​មនុស្ស​ប្រុស (​មិន​ស្គាល់ឈ្មោះ​) នៅ​ម្តុំ​វត្ត​អម្ពរ​វ​ន្ត័ សង្កាត់​ព្រែក​ថ្មី ខ​ណ្ឌ័​ច្បារ​អំពៅ មក​រំលែក​ជា​កញ្ចប់​តូច​ៗ​ទុក​លក់​បន្ត ។ ហើយ​ពួក​ខ្លួន​ទាំង​២​នាក់ ពិតជា​បាន​លក់​ថ្នាំ​ញៀន​ទៅ​អោយឈ្មោះ ខាត់ វិសាល និង​ឈ្មោះ ព្រុំ ដា ប្រាកដ​មែន ។

ក្រោយ​ពី​សួរនាំ​រួច ជនសង្ស័យ​ទាំង​៤​នាក់ រួម​និង​វត្ថុ​តាង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ