ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូឌុប​គ្នា​ លួច​ផ្ទាំង​សូ​ឡា​តាម​ផ្ទះ​ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន២នាក់

2 ថ្ងៃ មុន

ខេត្តកណ្តាល​ ៖ ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា ​ចូល​លួច​ផ្ទាំង​សូ​ឡា​តាម​ផ្ទះ​ប្រជាពលរដ្ឋ ​បាន​មួយ​ហើយ តែ​មិន​អស់ចិត្ត ជិះ​លួច​បន្ត ​តែ​ត្រូវ​អស់លក្ខណ៍ មក​ជួប​កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​តាម​ផ្លូវ​…

ខេត្តកណ្តាល​ ៖ ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា ​ចូល​លួច​ផ្ទាំង​សូ​ឡា​តាម​ផ្ទះ​ប្រជាពលរដ្ឋ ​បាន​មួយ​ហើយ តែ​មិន​អស់ចិត្ត ជិះ​លួច​បន្ត ​តែ​ត្រូវ​អស់លក្ខណ៍ មក​ជួប​កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​តាម​ផ្លូវ​ ធ្វើការ​ចាប់​ឃាត់ខ្លួន ។

ប្រតិបត្តិការ​ឃាត់ខ្លួន​នេះ​ដែល​ ធ្វើឡើង​កាលពី​វេលា​ម៉ោង​ម៉ោង​០៣​និង​០០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​០២​នាក់ ៖
១-​ឈ្មោះ ឡាយ រាជ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។
ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល​រយៈពេល​១​ឆ្នាំ​ករណី​លួច​ម៉ូតូ​។
២-​ឈ្មោះ​វិ​ន យឿ​ង​កាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

វត្ថុ​តាង​ចាប់​យក​ ៖
១-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Honda c125​សេរី​២០១៤ ពណ៌​ខ្មៅ ស្លាក​លេខ​កណ្តាល​1S-6007 ជា​របស់​ជនសង្ស័យ ។
២-​ផ្ទាំង​សូ​ឡា​មួយ​ផ្ទាំង ។
៣-​សោរ​ខ្សៀ​ចំនួន​មួយ ។

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ធ្វើការ​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ងាយ​រង​គ្រោះ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់ កំពុង​ជិះ​ម៉ូតូឌុប​គ្នា ដោយ​មាន​ផ្ទាំង​សូ​ទ្បា​ជាប់ នឹង​ខ្លួន​ចំនួន​០១​ផ្ទាំង ក៏​មានការ​សង្ស័យ​កម្លាំង​របស់​យើង ធ្វើការ​ឃាត់​សួរនាំ​ទើប​បែកធ្លាយ​ថា ជនសង្ស័យ​ទាំង​០២​នាក់ ទើបតែ​លួច​ពី​ផ្ទះ​ប្រជាពលរដ្ឋ​បាន បំរុង​ជិះ​ទៅ​លួច​រួច​បន្ត ស្រាប់តែ​មក​ជួប​សមត្ថកិច្ច​តែ​ម្តង ភ្លាម​ៗ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​មក​ធ្វើ​សាកសួរ​នាំ​ ។

ក្រោយ​ពេល​សមត្ថកិច្ច​សាកសួរ​រួច​ជនសង្ស័យ​ទាំង​០២​នាក់​បាន​ឆ្លើយ​ថា ពួក​គាត់​ពិតជា​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​លួច​ផ្ទាំង​សូឡ​របស់​ប្រជាពលរដ្ឋ​ប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​តា​ខ្មៅ កំពុង​កសាង​សំណុំ​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ