ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ ជោគជ័យ​លើ​ការ​កាត់​បន្ថយ​ឧស្ម័ន​កាបូ​និ​ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្រោម​ក្របខ័ណ្ឌ​ដែល​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​កម្មវិធី​កាត់​បន្ថយ​ឧស្ម័ន​កាបូ​និ​ច​អាកាសយានដ្ឋាន​(ACA)​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៩ ក្រោម​ការ​ផ្តួចផ្តើម​នៃ​ក្រុមប្រឹក្សា​អាកាសយានដ្ឋាន​អន្តរជាតិ​(ACI) អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​របស់​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​វិញ្ញាបនបត្រ​កម្រិត​ថ្មី​១​ទៀត​ពី​កម្មវិធី ដែល​មាន​គោលដៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ កាលពី​ខែមីនា​កន្លង​មក ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​អាកាសយានដ្ឋាន​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្រោម​ក្របខ័ណ្ឌ​ដែល​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​កម្មវិធី​កាត់​បន្ថយ​ឧស្ម័ន​កាបូ​និ​ច​អាកាសយានដ្ឋាន​(ACA)​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៩ ក្រោម​ការ​ផ្តួចផ្តើម​នៃ​ក្រុមប្រឹក្សា​អាកាសយានដ្ឋាន​អន្តរជាតិ​(ACI) អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​របស់​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​វិញ្ញាបនបត្រ​កម្រិត​ថ្មី​១​ទៀត​ពី​កម្មវិធី ដែល​មាន​គោលដៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ កាលពី​ខែមីនា​កន្លង​មក ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​អាកាសយានដ្ឋាន​កម្ពុជា ។

សេចក្តីសម្រេច​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ដ៏​មោះមុត​របស់​អាកាសយានដ្ឋាន​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​បរិយាកាស​ពិភពលោក ។

សេចក្ដី​ប្រកាស​ដដែល​បញ្ជាក់​ថា កម្មវិធី​នេះ​មាន​វិញ្ញាបនបត្រ​ទទួលស្គាល់​គុណភាព​៤​កម្រិត​ដែល​រួម​មាន ការ​គូស​ចំណាំ​, ការ​កាត់​បន្ថយ​, ការ​បង្កើន​ប្រសិទ្ធភាព និង​ការ​បន្សាប​។ ការ​ទទួលស្គាល់​នេះ ជា​លទ្ធផល​នៃ​ភាព​ជោគជ័យ​របស់​ការ​គូស​ចំណាំ​រាល់​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ក្នុង​អាកាសយានដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ ។ ឧស្ម័ន​ដែល​ប្រមូល​បាន​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ចំណុច​ចាប់ផ្តើម​ក្នុង​ការ​គ្រប់គ្រង កាត់​បន្ថយ និង​បន្សាប​ការ​ប៉ះពាល់​របស់​អាកាសយានដ្ឋាន​ទៅ​លើ​បរិស្ថាន​។ ការ​ផ្តួចផ្តើម​គំនិត​ដែល​ត្រូវ​បាន​អនុវត្ត​រួម​មាន ការ​សម្រួលការ​ប្រើប្រាស់​អគ្គិសនី​ក្នុង​អាកាសយានដ្ឋាន​, ការ​ឈប់​ប្រើប្រាស់​យានជំនិះ​ចាស់​ៗ និង​ការ​ចែករំលែក​កាក​សំណល់ ។

VINCI Airports ដែល​ជា​ក្រុមហ៊ុនមេ​របស់ Cambodia Airports គឺជា​ក្រុមហ៊ុន​អន្តរជាតិ​ទី​មួយ ដែល​ប្តេជ្ញា​ធ្វើ​ឲ្យ​អាកាសយានដ្ឋាន​ទាំងអស់​របស់​ខ្លួន​ចូលរួម​ក្នុង​កម្មវិធី​ACA​នេះ ។ មក​ដល់​បច្ចុប្បន្ន អាកាសយានដ្ឋាន​ទាំងអស់​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ក្នុង​កម្រិត​ខុស​ៗ​គ្នា ។

លោក Eric Delobel នាយក​ប្រតិបត្តិ​របស់ Cambodia Airports ត្រូវ​បាន​ដកស្រង់​សម្ដី​នៅ​ក្នុង​សេចក្ដី​ប្រកាស​នេះ ដោយ​លោក​បាន​និយាយ​ថា ៖« ការ​ធ្វើ​ជា​អ្នកត្រួសត្រាយ និង​អ្នកដឹកនាំ​មួយ​ក្នុង​ការ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន គឺជា​គោលដៅ​ដ៏​សំខាន់​មួយ​សម្រាប់ Cambodia Airports ។ ដើម្បី​ខិតខំ​បន្ថែម​សម្រាប់​កម្មវិធី​ACA​ក្នុង​ពេល​បច្ចុប្បន្ន ពួក​យើង​កំពុង​តែ​ធ្វើ​ឲ្យ​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន ត្រូវ​បាន​ទទួលស្គាល់​ដោយ ISO 14001 ក្នុង​ចុងឆ្នាំ​នេះ ។ តាំងពី​ពួក​យើង​បាន​ចាប់ផ្តើម​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​មក សកម្មភាព​បរិស្ថាន​សុទ្ធតែ​បង្កើត​ឡើង​ជាមួយនឹង​សកម្មភាព​សង្គម និង​ជា​សសរស្ដម្ភ​មួយ​ក្នុង​ចំណោម​សសរស្ដម្ភ​ទាំង​៣ នៃ​គោលការណ៍​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ពួក​យើង » ។

ក្រោម​កិច្ចសហការ​ភាព​ជា​ដៃគូ​សាធារណៈ និង​ឯកជន ដែល​បាន​ចុះហត្ថលេខា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​១៩៩៥ អាកាសយានដ្ឋាន​កម្ពុជា ទទួល​បាន​សម្បទាន​សម្រាប់​ការ​អភិវឌ្ឍ និង​ការ​គ្រប់គ្រង​បណ្តាញ​អាកាសចរណ៍​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា ដើម្បី​បម្រើ​ដល់​វិស័យ​អាកាសចរណ៍​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដែល​ជា​រាជធានី​សម្បូរ​ដោយ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ឧទ្យាន​បុរាណវិទ្យា ព្រមទាំង​កំពង់​ផែ និង​ឆ្នេរ​ខ្សាច់ ស្ថិត​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

នៅ​ក្នុង​ឆ្នាំ​២០១៧ អ្នកដំណើរ​ដែល​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ មាន​ចំនួន​សរុប​៨,៨​លាន​នាក់ ក្នុង​នោះ​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ និង​ខេត្តសៀមរាប បាន​ទទួល​ស្វាគមន៍​អ្នកដំណើរ​៤,២​លាន​នាក់​ដូច​គ្នា ខណៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ មាន​កំណើន​អ្នកដំណើរ​ឆ្លងកាត់​៣​ដង ឬ​ស្មើនឹង​៣៣៨.០០០​នាក់ ។ ជាមួយនឹង​អាកាសយានដ្ឋាន​ទាំង​៣ បាន​បម្រើ​ដល់​ប្រទេស​គោលដៅ​ជាង​៥៥​នៅ​ជុំវិញ​ពិភពលោក ដោយ​បាន​ស្វាគមន៍​ជើងហោះហើរ​ប្រមាណ​៧០០​ជើង​ក្នុង​១​ស​ប្ដា​ហ៍ ។

ក្នុង​នាម​ជា​កាតាលីករ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ បាន​ចូលរួម​ចំណែក​១៧%​នៃ​ផលិតផល​សរុប​ក្នុងស្រុក​ក្នុង​ឆ្នាំ​២០១៤-២០១៥ និង​ផ្ដល់​ការងារ​ប្រមាណ​ជាង​១,៧​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ