ខេត្តបន្ទាយមានជ័យ ៖ ស្រវឹងស្រាជិះបុកបង្គោលសាជីបោកក្បាលស្លាប់ កាលពីវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើកំណាត់ផ្លូវលេខ១៥៩C ចំណុចផ្លូវកែងមុខវត្តស៊ិនសួន្នារាមចំណោម ដោយមានឈ្មោះ ដួង រឹទ្ធ ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិតាម៉ៅ ឃុំសឿ ជិះម៉ូតូម្នាក់ឯងពីជើងទៅត្បូងដល់ចំណុចកើតហេតុ បានបុកបង្គោលសាជីតាមដងផ្លូវ បណ្ដាលឱ្យដួលរបួសធ្ងន់ បន្ទាប់មកក៍បានស្លាប់នៅនឹងកន្លែង ។ សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់សព ។ ដឹកតាមរថយន្ដសង្គ្រោះមណ្ឌលសុខភាពឃុំចំណោម ។ មូលហេតុ´ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរនេះ បណ្ដាលមកស្រវឹងស្រាជិះល្បឿនលឿន ផ្លូវកែងយកចង្កូតមិនទាន់ក៏បុកបង្គោលតែម្តង ៕




ចែករំលែកព័តមាននេះ