រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានជនសង្ស័យធ្វើសកម្មភាពកា.ប់ចំប្រអប់ដៃ បណ្តាលអោយរបួសធ្ងន់ ក្រោយទៅទារទូរស័ព្ទត្រឡប់មកវិញពីសង្សាររបស់ជនសង្ស័យ ដែលបានយកទៅបញ្ចាំ ។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៨ និង៣៥នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីយុវជនរងគ្រោះបានអោយដឹងថា គាត់ជាមួយសង្សាររបស់ជនសង្ស័យ គឺមិត្តភក្តិគ្នា ហើយមុនឈានដល់ការកើតមានករណីហិ.ង្សាកា.ប់បែបនេះទូរស័ព្ទរបស់ខ្លួន ត្រូវបាននារីជាសង្សាររបស់ជនសង្ស័យយកទៅបញ្ចាំតែមិនដឹងក្នុងតម្លៃប៉ុន្មាននោះឡើយ ។ ខណៈនោះជនសង្ស័យក៏បានលេចមុខដើរមកប្រាប់ថា« មកតាមមកទៅយកលុយ» លុះដើរទៅមុខបានបន្តិច ជនសង្ស័យក៏ដកកាំបិតបុ័ងតោចេញពីចង្កេះ ដកទៅកា.ប់ ភ្លាមៗយុវជនរងគ្រោះបានលើកដៃរងកុំអោយកា.ប់ត្រូវក្បាល បណ្តាលអោយចំប្រអប់ដៃហូរឈា.មស្រក់ពេញផ្លូវ ។

ស្របពេលនោះ យុវជនរងគ្រោះបានរត់ស្រែកអោយគេជួយនឹងបន្តទាក់ទងទៅកម្លាំងអាវុធហត្ថខណ្ឌមានជ័យចុះមកអន្តរាគមន៍នឹងឃាត់បានជនសង្ស័យនៅទីតាំងកើតហេតុភ្លាមៗ តែម្តង ។ ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានយកទៅសាកសួរ បន្ថែម ដើម្បីចាត់តាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ