ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទឹកកក ​បុក​ម៉ូតូ ​PCX បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​របួសធ្ងន់​ និង​កូនស្រី​របួសស្រាល

15 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងបណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​របួសធ្ងន់ និង​កូនស្រី​របស់​គាត់ រង​របួសស្រាល ខណៈ​ជន​រង​គ្រោះ​ ជិះ​ម៉ូតូ​ម៉ាក ​Honda PCX ១​គ្រឿង…

រាជធានីភ្នំពេញ ​៖ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងបណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​របួសធ្ងន់ និង​កូនស្រី​របស់​គាត់ រង​របួសស្រាល ខណៈ​ជន​រង​គ្រោះ​ ជិះ​ម៉ូតូ​ម៉ាក ​Honda PCX ១​គ្រឿង ​បត់​ឆ្វេង​ឆ្លងផ្លូវ ស្រាប់តែ​មាន​រថយន្ត​ដឹក​ទឹកកក​ ១​គ្រឿង​ ទៅ​ដល់​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់ ។

ឧប្បត្តិហេតុ​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​មហាវិថី​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គាត់​ជិះ​ម៉ូតូ ​១​គ្រឿង​ ​ម៉ាក Honda PCX ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ​ 1GQ-7413 ដោយឡែក​រថយន្ត​ដឹក​ទឹកកក ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌ស ពាក់​ស្លាក​លេខ ក-7295 ភព​3 បើកបរ​ដោយ​បុរស​ម្នាក់ ។

សាក្សី​ម្នាក់​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ ឌុប​កូនស្រី​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ។ ខណៈនោះ​ក៏​ត្រូវ​រថយន្ត​ដឹក​ទឹកកក​ខាងលើ ​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​បុក​ពីក្រោយ ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់ ហើយ​ស្ត្រី​រូប​នោះ​រង​របួសធ្ងន់ ចំណែក​កូនស្រី​របួសស្រាល ។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ខាងលើ ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ។ បន្ទាប់​មក ​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​ រួច​នាំ​យក​រថយន្ត ​និង​ម៉ូតូ ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ