ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ផ្គរមួយ​យប់​ទល់​ភ្លឺ រន្ទះ​បា.ញ់ងាប់សត្វ​គោ០៩ក្បាល និងសន្លប់ស្រ្តី​ម្នាក់​​ នៅ​ខេត្តស្ទឹង​ត្រែង

3 អាទិត្យ មុន

ខេត្តស្ទឹងត្រែង ​៖ យ៉ាង​ហោច​ណាស់​សត្វ​គោ​ចំនួន ០៩ក្បាល​ងាប់ និង​មនុស្ស​ម្នាក់ បាន​រង​របួស​សន្លប់ ​ក្នុង​គ្រា​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង ​លាយឡំ​ជាមួយ​នឹង​ខ្យល់​ និង​ផ្គរ​រន្ទះ​ កាលពី​យប់​ថ្ងៃ​ទី​៩…

ខេត្តស្ទឹងត្រែង ​៖ យ៉ាង​ហោច​ណាស់​សត្វ​គោ​ចំនួន ០៩ក្បាល​ងាប់ និង​មនុស្ស​ម្នាក់ បាន​រង​របួស​សន្លប់ ​ក្នុង​គ្រា​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង ​លាយឡំ​ជាមួយ​នឹង​ខ្យល់​ និង​ផ្គរ​រន្ទះ​ កាលពី​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​នៅស្រុក​សៀម​ប៉ា​ង ​ខេត្តស្ទឹងត្រែង​ ។

អធិការ​នគរបាល​ស្រុក​សៀម​ប៉ា​ង លោក ជី​ម អេ​ន បាន​ប្រាប់​សារព័ត៌មាន​ឱ្យ​ដឹង​ថា​ ​កាលពី​យប់​ថ្ងៃ​ទី​៩ ​ខែឧសភា ​កើត​មាន​ករណី​គ្រោះ​ធម្មជាតិ​ដោយ​រន្ទះបាញ់​ ចំនួន​០៣​ទីតាំង​ផ្សេងគ្នា​ ក្នុង​នោះ​ ៖

ករណី​ទី១ ៖ ​ស្ថិត​នៅ​ចំណុច​ភូមិ​សែង​ម៉ា ឃុំ​ស្រែ​សំបូរ​ស្រុក​សៀមប៉ា​ង ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ថា វ៉​ន អាយុ​៣២ឆ្នាំ កំពុង​ដេកចាំ​ចម្ការ​សន្លប់​បាត់ស្មារតី ហើយ​ត្រូវ​បានក្រុម​គ្រួសារ ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​ ។

​ករណី​ទី២ ៖ ​ស្ថិត​នៅ​ភូ​មិច​ន្ទុ​(​ក្រៅ​) ឃុំ​សេ​កុង រន្ទះបាញ់​បណ្ដាល​ឲ្យ​ងាប់​សត្វ​គោ​០១ក្បាល ម្ចាស់​ឈ្មោះ​ ក ប៊ុ​ន​មា ។

ករណី​ទី​០៣ ៖ ​ស្ថិត​នៅ​ភូមិក​ញ្ចា​ញ​ទឹក ឃុំ​ស្រែ​សំបូរ រន្ទះបាញ់​បណ្ដាល​ឲ្យ​ងាប់​សត្វ​គោ ​ចំនួន ០៨​ក្បាល ម្ចាស់​ឈ្មោះ ផ​ន អន ​។

ទាក់ទិន​ករណី​គ្រោះ​ធម្មជាតិ​ខាងលើ​ គឺ​នៅ​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ២០២៥ ក្នុង​ទី​រួម​ខេត្តស្ទឹងត្រែង​ មាន​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង ​ជាមួយ​ផ្គរ​រន្ទះ​និង​ខ្យល់​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១០ ​ឧសភា ទើប​ស្ងប់​ និង​រាំងភ្លៀង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ