ខេត្តស្វាយរៀង ៖ មានករណីរថយន្តធុនធំ បើកបុករះចំហ្វូងសត្វគោកំពុងដើរឆ្លងថ្នល់ បណ្តាលឲ្យងាប់សត្វគោអស់ ចំនួន០៤ក្បាល គឺ០២ក្បាល កិនខ្ទេចបែកគ្រឿងក្នុង ចេញមកក្រៅ និង ២ក្បាលទៀត នៅល្អ អាចយកទៅប្រលះយកសាច់លក់បាន ។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៨ ឧសភា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិប្រសូត្រ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
សមត្ថកិច្ចបានលើកឡើងថា ចំពោះប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វពាហនៈ មិនគួរប្រលែងចោលនោះទេ ជាពិសេសម្ចាស់សត្វគោ ០៤ក្បាលនេះ បានប្រលែងចោល គឺសត្វគោទាំងហ្វូង ដើរឆ្លងកាត់ផ្លូវថ្នល់ ប្រសេចប្រសាច គ្មានចងខ្សែទេ នេះចំរថយន្តធុនធំបុកមិនគ្រោះថ្នាក់ដល់មនុស្ស បើម៉ូតូវិញ ពិតជាគ្រោះថ្នាក់ដល់អ្នកបើកបរ ជាមិនខាន ។
ប្រភពបន្តថា សមត្ថកិច្ចបានលើកយកសត្វគោ ទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយទាប ដើម្បីរក្សាទុកសួររកម្ចាស់គោ ឲ្យមកទទួលខុសត្រូវ ៕


ចែករំលែកព័តមាននេះ