តាមសេចក្តីរាយការណ៍កាលពីវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី១ មេសា បានឱ្យដឹងទៀតថាដោយសារនីតិវិធីនៃការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ មិនទាន់បានបញ្ចប់នោះ តុលាការបានបង្គាប់ឱ្យជនសង្ស័យទាំង៥នាក់ ដេកនៅបន្ទប់រង់ចាំក្នុងបរិវេណសាលាដំបូងតែម្តង ដែលនេះជាលើកទី១ហើយដែលជនសង្ស័យ ត្រូវបានតម្រូវឱ្យដេកនៅក្នុងអគារតុលាការ ។
ដោយឡែក លោក ឡាយ វណ្ណៈ ដែលត្រូវបានឃាត់ខ្លួន ក៏បាននាំមកដល់ការិយាល័យនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃនៅល្ងាចថ្ងៃដដែលនោះដែរ ។
គួរកត់សម្គាល់ថា ក្នុងបំណងបដិសេធដែលថា លោកជាជនដៃដល់ ឬជាមេខ្លោង ក្នុងការសម្លាប់អ្នកមេម៉ាយរូបស្រស់ ចេវ សុវឌ្ឍនា ដែលជាស្រីកំណាន់នោះ លោក ឡាយ វណ្ណៈ បានសរសេរក្នុងហ្វេសប៊ុក
របស់លោកថា ការប៉ុនប៉ងធ្វើអត្តឃាតរបស់ប្អូនស្រី ចេវ សុវឌ្ឍនា មានជាច្រើនដង! លើកទី១ គាត់បានលេបថ្នាំសម្លាប់ខ្លួន នៅថ្ងៃទី១២ វិច្ឆិកា ២០១៦ ហើយបានមិត្តភក្តិរបស់គាត់ នាំទៅមន្ទីរពេទ្យកាល់ម៉ែត
សង្គ្រោះទាន់ពេលវេលា! រាល់ពេលគាត់ខឹងម្តងៗ គាត់តែងតែចង់ធ្វើអត្តឃាត ។
ចែករំលែកព័តមាននេះ