ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជា​ចុងភៅ មាន​ទំនាស់​ក្នុង​គ្រួសារ ចុះ​ចោលផ្ទះ​៦​ខែ បញ្ចប់ជីវិត​នៅផ្ទះ​ជួល

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ចុងភៅ​ម្នាក់ បាន​ចង​.​កស​ម្លា​.​ប់​ខ្លួន នៅ​ក្នុង​បន្ទប់​ជួល បន្ទាប់​ពី​មាន​ទំនាស់​គ្នា ជាមួយ​គ្រួសារ ហើយ​ចុះ​ចោលផ្ទះ​ចោល​ប្រពន្ធ​កូន បាន​ប្រមាណ​៦​ខែ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ចុងភៅ​ម្នាក់ បាន​ចង​.​កស​ម្លា​.​ប់​ខ្លួន នៅ​ក្នុង​បន្ទប់​ជួល បន្ទាប់​ពី​មាន​ទំនាស់​គ្នា ជាមួយ​គ្រួសារ ហើយ​ចុះ​ចោលផ្ទះ​ចោល​ប្រពន្ធ​កូន បាន​ប្រមាណ​៦​ខែ ។

ការ​ធ្វើ​អត្ត​ឃា​.​ត​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​បន្ទប់​ជួល​លេខ​២ ផ្ទះ​លេខ​៣១ ផ្លូវ​លេខ​៣២៤z ភូមិ​ទី​៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

បុរស​ដែល​គិត​ខ្លី នោះ​ឈ្មោះ ថា ធា ភេទ អាយុ​៣៤​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ ភូមិ​ជ្រែក​ព្រៃ​ក្រោម ឃុំ​ព្រែក​ជ្រៃ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង និង​មក​ស្នាក់​នៅ​បន្ទប់​ជួល កើតហេតុ​ខាងលើ ។

តាម​នគរបាល​មូលដ្ឋាន បានអោយ​ដឹង​ថា បុរស​រូប​នោះ បាន​ចង​.​កស​ម្លា​.​ប់​ខ្លួន​នឹង​ខ្សែ​នីឡុង ជាប់​នឹង​ចំរឹង​ដែក​បង្អួច ក្នុង​បន្ទប់ ដោយ​ទ្វារ​បន្ទប់​ដាក់​គន្លឹះ ពី​ក្នុង ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ អ្នក​ជិតខាង​មិនឃើញ បុរស​រូប​នោះ មក​ហូប​បាយ ដូច​សព្វដង ក៍បាន​ទៅ​ស្រែ​ហៅ គោះ​ទ្វារ ពុំ​ឮ​សំឡេង​តប ទើប​ទាញ បើក​បង្អួច ឃើញ​ជន​រង​គ្រោះ ចង​.​ក ស្លា​.​ប់​ជាប់​នឹង​បង្អួច ។

តាម​ឈ្មោះ អ៊ូ គឹ​ម​មុំ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​តែ​ម្នាក់ឯង តាំងពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ ហើយ​ជន​រង​គ្រោះ បាន​ប្រាប់​ថា ខ្លួន​ធ្លាប់​មាន​ប្រពន្ធ​កូន តែ​ឈ្លោះ​គ្នា ហើយ​រស់នៅ​បែក​គ្នា​។ នៅ​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៤ ស្រាប់តែ​មាន​អ្នក​ជួល​បន្ទប់​ស្នាក់ នៅ​ក្បែរ​ជន​រង​គ្រោះ មក​ប្រាប់​ថា គាត់​ចង​.​ក ស្លា​.​ប់​នៅ​ក្នុង​បន្ទប់ ដោយ​ទ្វារ​បន្ទប់​ដាក់​គន្លឹះ​ពី​ក្នុង ។

តាម​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឆូវ រស្មី អាយុ​៣០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ប្ដី​បាន​ឈ្លោះ​ទាស់ទែង​គ្នា ជាមួយ​គាត់ ហើយ​បាន​ចេញ​ទៅ​ជួល​បន្ទប់​ស្នាក់​នៅ​ម្នាក់ឯង តាំងពី​អំឡុង​ខែតុលា ។ លុះដល់​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ស្រាប់តែ​មាន​អ្នក​ស្គាល់គ្នា ប្រាប់​ថា ប្ដី​នាង​បាន ចង​.​ក នៅ​ក្នុង​បន្ទប់​ជួល​ស្លា​.​ប់​ទៅ​ហើយ ។

តាម​ការ​ពិនិត្យ សាកស​.​ព លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន ថា បុរស​រូប​នោះ ស្លា​.​ប់​ដោយ​ចង​.​ក​សម្លាប់​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ