ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ចាប់បានចោរម្នាក់​កា.ច់កម៉ូតូ តែត្រូវបក្ខពួកផ្ទុះអាវុ.ធរំដោះរត់គេចខ្លួនបាត់អស់​

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ធ្វើសកម្មភាពលួ.ចកាច់កម៉ូតូមួយគ្រឿងម៉ាក​និច មិនបាន

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ធ្វើសកម្មភាពលួ.ចកាច់កម៉ូតូមួយគ្រឿងម៉ាក​និច មិនបានសម្រេច ខណៈពេលជនរងគ្រោះជាម្ចាស់ម៉ូតូ​ឃើញ ក៏​ឃាត់ជនសង្ស័យបានម្នាក់ តែ​ត្រូវជនសង្ស័យ២នាក់ផ្សេងទៀត​ផ្ទុះអាវុធមួយគ្រាប់រំដោះបក្ខពួករត់គេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើនេះ​បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង​កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ជា ណេត ភេទប្រុស អាយុ២០ឆ្នាំ ​ជា​សិស្ស បន្ទាប់ពីទំនេរពីការសិក្សាធ្វើការខាងចុងភៅ រស់នៅភូមិកើតហេតុខាងលើ ។ ចំណែក​ម៉ូតូមួយគ្រឿង​ដែលជនសង្ស័យធ្វើសកម្មភាព​កាច់ក​មិនបានសម្រេចនោះ​ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ តាកែវ 1J-9221 ។ រីឯវត្ថតាងបន្សល់ទុក​នៅកន្លែងកើតហេតុ មានសំបកកាទុស មានសោជាឧបករណ៍កាច់កម៉ូតូ​ រួមនឹងស្បែកជើងមួយគូ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ​គាត់​ទុកម៉ូតូនៅកន្លែងកើតហេតុ ហើយ​គាត់​នៅឆ្ងាយពីម៉ូតូដែរ ក៏ឃើញជនសង្ស័យម្នាក់ដើរចុះឡើងៗ បានទៅកាច់កម៉ូតូ ។ ពេលនោះ​គាត់​បានទៅប្រតាយប្រតប់គ្នា​ជាមួយជនសង្ស័យ ដោយចាប់បានជនសង្ស័យម្នាក់ ស្រាប់តែឃើញជនសង្ស័យ២នាក់ទៀតជិះម៉ូតូម៉ាកវ៉េវមួយគ្រឿង បានបាញ់ចំនួនមួយគ្រាប់ ធ្វើឱ្យ​គាត់​ភ័យ ចំណែកជនសង្ស័យម្នាក់ដែលឃាត់បានក៏រត់គេចឡើងម៉ូតូទាំង៣នាក់ទៅបាត់ ។ ទោះបីជនរងគ្រោះខំដេញដែរ តែដេញមិនទាន់ បន្ទាប់មកផ្អើលប្រជាពលរដ្ឋចោមរោមមើលត្រៀបត្រាពេញផ្លូវ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន​ឱ្យដឹង​ថា ខណៈជនរងគ្រោះកំពុងប្រតាយប្រតប់ជាមួយគ្នា ក៏ស្រាប់តែឃើញជនសង្ស័យ២នាក់ទៀតដោយផ្ទុះអាវុធហើយរំដោះយកជនសង្ស័យគេចខ្លួនបាត់តែម្ដង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបាននគរបាលប៉ុស្តិ៍ឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីស្រាវជ្រាវមុខសញ្ញាខាងលើយកមក​ចាត់ការតាមនីតិវិធីបន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ