ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្ត​អ​គ្កិ​ស​នី ឆាបឆេះ​ផ្ទះល្វែង​ជាន់​ទី​២ នៅ​អូរ​បែក​ក្អម ខូចខាត​អស់​គ្រឿងក្នុង​

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ បន្ទប់​ផ្ទះល្វែង​នៅ​ជាន់​ទី​២ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្តាល​សម្ភារៈ​មួយ​ចំនួន រង​ការ​ខូចខាត​ទាំងស្រុង ។ ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២…

រាជធានី​ភ្នំពេញ ៖ បន្ទប់​ផ្ទះល្វែង​នៅ​ជាន់​ទី​២ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្តាល​សម្ភារៈ​មួយ​ចំនួន រង​ការ​ខូចខាត​ទាំងស្រុង ។

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច ផ្ទះ​លេខ ៣៨៨A ផ្លូវ​៣៧១ ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ម្ចាស់​ឈ្មោះ ឈួ​រ អៀង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ជាន់​ទី​២ (​ជាន់​លើ​) នៃ​ផ្ទះល្វែង ភ្លាម​ៗ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ទាក់​ទង់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​៧​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ដដែល ។

តាម​នគរបាល​ការិយាល័យ បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា សម្ភារៈ​មួយ ចំនួន នៅ​ក្នុង​បន្ទប់​គេង និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន នៅ​ជាន់​ទី​២ បាន​រង​ការ​ខូចខាត​ទាំងស្រុង តែ​ពុំ​បណ្តាល​អោយ​ឆេះ​រាល់ដាល់​ទៅ​ផ្ទះ​អ្នក​ជិតខាង​ឡើយ ។

ទាក់ទិន​ការ​កើត​មាន​អគ្គិភ័យ​ខាងលើ​នេះ នគរបាល បានអោយ​ដឹង​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ឆេះ​រាលដាល​ទៅ​សម្ភារៈ​ក្លាយជា​អគ្គិភ័យ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ