ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន ១០០​ករណី ឃាត់ខ្លួន​មនុស្ស ២៩៨​នាក់

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា​ សម្រាប់​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​នគរបាល​ជាតិ​ទូ​ទាំង​ប្រទេស…

រាជធានី​ភ្នំពេញ ៖ លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា​ សម្រាប់​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​នគរបាល​ជាតិ​ទូ​ទាំង​ប្រទេស ​អនុវត្ត​យ៉ាង​សកម្ម ជាក់ស្ដែង​ក្នុង​ស​ប្ដា​ហ៍​កន្លង​ទៅ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៤ កម្លាំង​នគរបាល​ជាតិ​ចាប់ពី​អគ្គស្នងការដ្ឋាន​រហូត​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ បាន​បង្ក្រាប​ករណី​គ្រឿងញៀន​សរុប ​ចំនួន​១០០​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​បាន​ចំនួន​២៩៨​នាក់ នៅ​ទូ​ទាំង​ប្រទេស​ ។

បើ​តាម​លោក ទូច សុ​ឃៈ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​ករណី​ខាងលើ​នេះ ករណី​បង្ក្រាប​នៅ​រាជធានី​ភ្នំពេញ​ មាន​២២​ករណី ខេត្ត​ព្រះ​សី​ហនុ មាន​១៥​ករណី ខេត្តកំពង់ស្ពឺ​មាន​ ៦​ករណី ខេត្តសៀមរាប​មាន​ ៦​ករណី ខេត្ត​ត្បូងឃ្មុំ​មាន​ ៥​ករណី ខេត្តកំពង់ធំ​មាន​ ៥​ករណី​។ ក្រៅពី​នេះ​មាននៅ​ខេត្តកណ្ដាល រតនគិរី ស្វាយ​រៀង បាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង មណ្ឌលគិរី កំពង់ចាម កែប ព្រះ​វិហារ តាកែវ កោះកុង និង​ករណី​បង្ក្រាប​ដោយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​សុទ្ធតែ​មាន​ចំនួន​ក្រោម​ ៥​ករណី​ ។

ក្រៅពី​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ទ្រង់ទ្រាយ​តូច អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​ទៀត​ថា ក៏​មាន​ដែរ​ករណី​ទ្រង់ទ្រាយ​ធំ ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន ​២​ករ​ណី ឃាត់ខ្លួន​មនុស្ស​សរុប​ ៨​នាក់ រឹបអូស​គ្រឿងញៀន​ជាង​ ២១៦​គីឡូក្រាម ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ រឹបអូស​គ្រឿងញៀន​ជាង ​១២០​គីឡូក្រាម និង​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​មនុស្ស​២​នាក់ រឹបអូស​គ្រឿងញៀន​ជាង​ ៦​គីឡូក្រាម​។ ក្រៅពី​គ្រឿងញៀន សមត្ថកិច្ច​ក៏​រឹបអូស​វត្ថុ​តាង​មួយ​ចំនួន​ទៀត ដូច​ជា​អាវុធ រថយន្ត ម៉ូតូ និង​ទូរ​សព្ទ​ជាដើម ​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ​ការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន គឺជា​កិច្ចការ​អាទិភាព​មួយ ក្នុង​ចំណោម​កញ្ចប់​ការងារ​អាទិភាព​ទាំង​៦ ដែល អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រកាស​បង្កើន​ការ​យកចិត្តទុកដាក់​អនុវត្ត​ចាប់ពី​ដើម​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ខណៈ​រាជរដ្ឋាភិបាល​ក៏​បាន​និង​កំពុង​អនុវត្ត​យ៉ាង​សកម្ម​ដូច​គ្នា​ដែរ​នូវ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទូ​ទាំង​ប្រទេស រួម​ទាំង​ការ​អនុវត្ត​លើ​មន្ត្រីរាជការ​និង​កម្លាំង​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។

ក្រោម​ទិស​ស្លោក​ដឹកនាំ​«​សម្អាតផ្ទះ​យើង​» សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ដាក់​បទបញ្ជា ស្តី​ពី​ការ​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នៅ​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដោយ​ជា​លទ្ធផល​គិត​មក​ត្រឹម​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៤ ចំនួន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​តាម​ទឹកមូត្រ​មាន​ចំនួន ៥៦,៤៤៥នាក់ ក្នុង​នោះ​វិជ្ជមាន​ចំនួន ៧៦នាក់ និង​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ ​៕​

អត្ថបទសរសេរ ដោយ