ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​នារី​ម្នាក់​ចោទ​ថា អ្នក​បើក​ម៉ូតូ​កង់​បី និង​បក្ខពួក លូកលាន់​រាង​កាយ​នាង គឺជា​រឿង​យល់​ច្រឡំ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ករណី​នារី​ម្នាក់​បាន​រៀបរាប់​ថា មាន​បុរស​ម្នាក់​ដែល​ជា​អ្នក​បើក​ម៉ូតូ​កង់​បី និង​បក្ខពួក​ម្នាក់​ទៀត បាន​ធ្វើ​សកម្មភាព លូកលាន់​លើ​រាង​កាយ​របស់​គាត់​ន​ភៅ​លើ​កង់​បី កាលពី​វេលា​ម៉ោង​ប្រហែល​០៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ករណី​នារី​ម្នាក់​បាន​រៀបរាប់​ថា មាន​បុរស​ម្នាក់​ដែល​ជា​អ្នក​បើក​ម៉ូតូ​កង់​បី និង​បក្ខពួក​ម្នាក់​ទៀត បាន​ធ្វើ​សកម្មភាព លូកលាន់​លើ​រាង​កាយ​របស់​គាត់​ន​ភៅ​លើ​កង់​បី កាលពី​វេលា​ម៉ោង​ប្រហែល​០៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​២៧១ ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ គឺជា​រឿង​យល់​ច្រឡំ​នោះ​ទេ ។

បន្ទាប់​ពី​មានការ​ផ្សាយ​ព័ត៌មាន ហើយ​ស្ត្រី​រង​គ្រោះ ឈ្មោះ តឺ​យ ស្រី​នាង ជនជាតិ​ខ្មែរ មុខរបរ​សាឡ​ន ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​៣៧១ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ខណ្ឌ​សែន​សុខ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ដោះស្រាយ​រួច​មក នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ ម្ចាស់​ម៉ូតូ​កង់​បី (​ផាស​អេប​) ដែល​មានឈ្មោះ អិន ណី ជនជាតិ​ខ្មែរ មុខរបរ រត់​ម៉ូក​ង់​បី ស្នាក់​នៅ​បន្ទប់​ជួល​លេខ​០៥ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ធី ផានិត មុខរបរ​នៅផ្ទះ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា ត្រូវជា​បងប្អូន​នឹង​គ្នា ចូលខ្លួន​មក​បំភ្លឺ​នៅ​មុខ​សមត្ថកិច្ច ។

បុរស​ទាំង​០២​នាក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ស្ត្រី​រូប​នោះ​ទេ ដោយ​ស្ត្រី​នោះ​មាន​ស្ថានភាព​ស្រវឹង និង​បាន​ហៅ​កក់​ម៉ូតូ​កង់​បី​គាត់ ចេញពី​ក្ក្លឹ​ប​មួយ​កន្លែង នៅ​ម្ដុំ​សង្កាត់​ភ្នំពេញ​ថ្មី ឱ្យ​ជូន​គាត់​ទៅ​ផ្ទះ​នៅ​ម្ដុំ​ផ្លូវ ៣៧១ លុះ​ទៅ​ដល់​ជិត​ស្ដុ​ប​ត្រឡោក​បែក ស្រាប់តែ​ស្ត្រី​នោះ​ប្រាប់​ម្ចាស់​កង់​បី​ឱ្យ​ត្រឡប់​បក​ក្រោយ​វិញ ទៅ​ជីប​ម៉ុង​នៅ​ម្ដុំ​កាំ​កូ​វិញ លុះ​បក​ក្រោយ​តាម​ផ្លូវ ៥៩៨ ដល់​ស្ដុ​ប​សាលារៀន ឥន្ទ្រ​ទេវី បត់​ចូល​តាម​ផ្លូវ ១០០៣ ភ្នំពេញ​ថ្មី​វិញ ម្ដុំ​ផ្សារ​ថៃ​ហួត ក៏​ទៅ​តាម​ផ្លូវ ១០៨៦ ឡើង​ទៅ​ផ្លូវ ៥៩៨ សំដៅ​ទៅ​ផ្លូវ ២៧១ លុះ​មក​ដល់​ផ្លូវ ២៧១ ស្ថិត​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្ត្រី​នោះ​ប្រាប់​ថា​ខុសផ្លូវ​ហើយ ម្ចាស់​ម៉ូតូ​កង់​បី​ក៏​ខឹង ក៏​បាន​ឈប់​ម៉ូតូ​ដាក់​ស្ត្រី​នោះ​ចុះ ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ទើប​ស្ត្រី​នោះ​ខឹង​ក៏​ហៅ​អ្នក​សារព័ត៌មាន​មក​ធ្វើការ​ផ្សាយ​ផ្ទាល់ ថា ម្ចាស់​ម៉ូតូ​កង់​បី​នោះ បាន​លូកលាន់​លើ​រាង​កាយ​របស់​គាត់​ទៅ​វិញ ។

បន្ទាប់​ពី​សាកសួរ​ភាគី​ទាំង​សងខាង​រួច ស្ត្រី​នោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​ស្រវឹង​ខ្លាំង និង​បាន​ដក​ពាក្យបណ្តឹង​វិញ ដើម្បី​បញ្ចប់រឿង ដោយ​ករណី​នៅ​ជា​ការ​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ ។

យោង​តាម​ការ​ដក​ពាក្យបណ្តឹង នឹង​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ សមត្ថកិច្ច​បាន​អប់រំ និង​អនុញ្ញាត​ឱ្យ​បុរស​ពីរ​ខាងលើ ត្រឡប់​ទៅ​ផ្ទះ​វិញ ។

សូម​រម្លឹក​ឡើង​វិញ​ថា «​នារី​ម្នាក់​ថា​ត្រូវ​បក្ខពួក​អ្នក​រត់​កង់​បី​បៀ​.​ត​បៀ​.​ន​តែ​មិន​ហ៊ាន​ស្រែក នាង​ថា​ប៉ុន្មាន​ម៉ាត់​នេះ​ក៏​ដាក់​នាង​ចុះ​វិញ​» ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​ផ្លូវ 271 ស្ថិត​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​ជន​រង​គ្រោះ​បុក​ឃី​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1IR-4328 ។

តាម​ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ចូល​លេង​ក្លិប​ហ្គោ​ល​ឡាញ ដែល​មាន​គ្នា​៣​នាក់ ក្នុង​នោះ​ភេទ​ទី​៣ ចំនួន​២​នាក់ តែ​មិត្តភក្ដិ​គាត់​ប្រញាប់​ទៅ​ផ្ទះ​មុន នៅ​ពេល​នោះ​គាត់​បាន​បុក​ឃី​ង​ម៉ូតូ​កង់​បី​ឥណ្ឌា​ពី​ម្តុំ​ក្លឹ​ប​ហ្គោ​ល​ឡាញ មា​នទី​តាំងនៅ​ផ្លូវ​1986 ដើម្បី​ដឹក​ជន​រង​គ្រោះ​ទៅ​ម្តុំ​ផ្លូវ​371 ។ ខណៈ​ពេល​គាត់​ឡើង​ម៉ូតូ​កង់​បី​ឥណ្ឌា ស្រាប់តែ​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​ហៅ​បក្ខពួក​ម្នាក់​ទៀត​មក​ជិះ​ជាមួយ ហើយ​បំរុង​នាំ​ជន​រង​គ្រោះ​ទៅ​ផឹក​មួយ​ឈុត​ទៀត តែ​ជន​រង​គ្រោះ​មិន​ព្រម បាន​ប្រាប់​ថា គាត់​ប្រញាប់ នៅ​ពេល​នោះ​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​ដឹក​គាត់​ចេញពី​ក្លឹ​ប​ហ្គោ​ល​ឡាញ ដោយ​មាន​បុរស​ម្នាក់​ខាងលើ​ជិះ​ជាមួយ​ព្រមទាំង​បបួល​បូក​គីឡូ​ថែម​ទៀត តែ​នាង​មិន​ព្រម ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ បុរស​ជា​បក្ខពួក​អ្នក​បើក ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​ដែល​ជិះ​ជាមួយ បាន​លូកលាន់​និង​បៀតបៀន​កេរ្តិ៍ខ្មាស​ស្ទើរ​ពេញ​ខ្លួនប្រាណ ។

នារី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​នាង​មាន​តែ​ម្នាក់ឯង ដោយ​ខ្លាច​ជន​បង្ក​និង​បក្ខពួក​ស​ម្លា​.​ប់​នាង ទើប​នាង​មិន​ហ៊ាន​ស្រែក តែ​នៅ​ពេល​នាង​ថា ពួក​គាត់​ធ្វើបាប​នាង ចាំ​នាង​ទាក់ទង​ហៅ​បង​ៗ​អ្នក​សារព័ត៌មាន ។ ខណៈ​ពេល​នោះ​ជនសង្ស័យ​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា និង​បក្ខពួក បាន​ដាក់​នាង​ចុះ​តាម​ផ្លូវ​ហើយ​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ជិះ​គេចខ្លួន​បាត់ ចំណែកឯ​ជន​រង​គ្រោះ​បាន​ទាក់ទង​ទៅ​បងប្អូន​នឹង​មិត្ត​ភ័ក្ដិ​មក​កន្លែង​កើតហេតុ​ភ្លាម​ៗ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មិន​ទាន់​បាន​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗ​ទេ រង់ចាំ​ពេល​ព្រឹក​នឹង​ទៅ​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មាន​វិធានការ​ចាត់ការ​តាម​នីតិវិធី ព្រោះ​នាង​បាន​ថត​ស្លាក​លេខ​កង់​បី​ខាងលើ​ទុក​រួចរាល់​ហើយ ៕

អត្ថបទសរសេរ ដោយ