ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សង្គ្រោះ​គ្រួសារ​រង​គ្រោះ​ដោយ​អគ្គី​ភ័យ ជន​ពិការ និង​ជន​ទី​ទ័លក្រ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រយៈពេល​ពីរ​ថ្ងៃ​២៨-២៩ ខែមីនា ឆ្នាំ​២០១៨ គ្រួសារ​រង​គ្រោះ​ដោយសារ​គ្រោះ​អគ្គី​ភ័យ ជន​ពិការ និង​ជន​ទី​ទ័លក្រ​ចំនួន​៤​គ្រួសារ រស់នៅ​ស្រុក​កែវ​សីមា និង​កុមារ​ស្វឹ​តដៃ​ជើង​នៅ​ស្រុក​ពេ​ជ្រា​ដា…

ខេត្តមណ្ឌលគិរី ៖ រយៈពេល​ពីរ​ថ្ងៃ​២៨-២៩ ខែមីនា ឆ្នាំ​២០១៨ គ្រួសារ​រង​គ្រោះ​ដោយសារ​គ្រោះ​អគ្គី​ភ័យ ជន​ពិការ និង​ជន​ទី​ទ័លក្រ​ចំនួន​៤​គ្រួសារ រស់នៅ​ស្រុក​កែវ​សីមា និង​កុមារ​ស្វឹ​តដៃ​ជើង​នៅ​ស្រុក​ពេ​ជ្រា​ដា រួម​នឹង​គ្រួសារ​ក្មេង​ស្រី អាយុ​៤​ឆ្នាំ ដែល​រង​គ្រោះ​ដោយសារ​លង់ទឹក​ស្រះ​ស្លាប់ នៅ​ស្រុក​អូរ​រាំង ត្រូវ​បាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី​ចុះ​ចែក​អំណោយ​ជា​បន្តបន្ទាប់ ។

 

ដើម្បី​ឆ្លើយ​តប​រាល់​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​អ​គ្កី​ភ័យ ជន​ពិការ គ្រួសារ​ខ្វះខាត​ជីវភាព​ប្រចាំ​ថ្ងៃ កុមារ​កំព្រា កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី​ដឹកនាំ​ដោយ លោក អាន សុ​ឃី​ម នាយករង​សាខា រួម​ជាមួយ​លោក នួន សា​រ៉​ន ប្រធានកិត្តិយស​អនុ​សាខា​ស្រុក​កែវ​សីមា អមដំណើរ​ដោយ​មន្ត្រី​សាខា អនុ​សាខា និង​យុវជន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌ មក​ជូន​ដល់​គ្រួសារ​រង​គ្រោះ​ដោយសារ​គ្រោះ​អគ្គី​ភ័យ ជន​ពិការ និង​ជន​ទី​ទ័លក្រ​ចំនួន​៤​គ្រួសារ រស់នៅ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

លោក អាន សុ​ឃី​ម នាយករង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្ដី​នឹករលឹក​ពី​សំណាក់​លោក ស្វាយ សំ​អ៊ា​ង ប្រធាន​គណៈកម្មាធិការ​សាខា ពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល​សម្ដេច​តែងតែ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​មានទុក្ខ​លំបាក ជន​រង​គ្រោះ ជន​ងាយ​រង​គ្រោះ ដោយ​មិន​ប្រកាន់​រើសអើង ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

លោកនាយ​រង​សាខា​បាន​បន្ថែម​ថា កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់​ៗ​គ្នា​ឲ្យ​តែ​ទីណា​មានទុក្ខ​លំបាក​ទីនោះ​តែងតែមាន​វត្តមាន​កាកបាទក្រហមកម្ពុជា​ជា​និច្ច ។ ជាក់ស្តែង​គ្រួសារ​ចំនួន​០៤ ដែល​រង​គ្រោះ​ដោយសារ​គ្រោះ​អគ្គី​ភ័យ ជន​ពិកា និង​គ្រួសារ​ខ្វះខាត​ជីវភាព ប្រចាំ​ថ្ងៃ និង​កុមារ​កំព្រា នៅ​ស្រុក​កែវ​សីមា ក្នុង​នោះ​គ្រួសារ​នីមួយ​ៗ​ទទួល​បាន ៖ អង្ករ​ចំនួន​២៥​គីឡូក្រាម , មី​១​កេស​, ទឹក​សុ​ទ្ឋ​១​កេស​, ទឹកត្រី​១​លី​ត្រ​, ទឹកស៊ីអ៊ីវ​១​លី​ត្រ​, ប្រេងឆា​១​លី​ត្រ​, ត្រីខ​១​យួរ​, អំបិល​១​គ​ក្រ​, ឃី​ត​១​កញ្ចប់​, កន្ទេល​១ និង​ថវិកា​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ