គោ​យន្ត​កែ​ច្នៃ​ចុះ​អូរ​លឿន​ពេក​ក្រឡាប់​ស្លាប់​ម្នាក់


ខេត្តរតនគិរី ៖ គោ​យន្ត​កែ​ច្នៃ​ក្រឡាប់​ដោយ​ខ្លួនឯង បណ្ដាល​ឱ្យ​អ្នកបើកបរ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ដែល​កំពុង​ដឹក​គ្រឿងផ្ទះ​ចុះ​អូរ​ក្នុង​ល្បឿន​លឿន​ហួសកំណត់ ។ ហេតុការណ៍​គោ​យន្ត​កែ​ច្នៃ​ក្រឡាប់​បណ្ដាល​ឱ្យ​អ្នកបើកបរ​ម្នាក់​ស្លាប់​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​អូរ​សឹង​អ៊ិ​ល លើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ក្នុងភូមិ​កាចា​ញ ឃុំ​ល្បាំ​ង​២ ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

លោក ថេ​ង ច​ន្ធី អធិការ​ស្រុក​លំ​ផាត់ បានឱ្យ​ដឹង​ថា គោ​យន្ត​កែ​ច្នៃ​ដឹកឈើរ​គ្រឿងផ្ទះ​បើកបរ​ក្រឡាប់​ខ្លួនឯង​នោះ​មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ជា​អ្នកបើកបរ​ឈ្មោះ រវិ​ង កិ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ព្រៅ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​២ ស្រុក​លំ​ផាត់ ខេត្តរតនគិរី (​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ជា​ម្ចាស់​រថយន្ត​កែ​ច្នៃ​នោះ​) ។

មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ វិ​ន កាំ​ភុ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ព្រៅ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា មិន​បណ្ដាល​ឲ្យ​រង​របួស​ឡើយ ។ លោក​បន្ត​ថា ដោយសារ​បើកបរ​គោ​យន្ត​កែ​ច្នៃ​នោះ​ក្ន​ង​ល្បឿន​លឿន​ចុះ​អូរ ក៏​ក្រឡាប់​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍​ឃុំ​ល្បាំ​ង​២ សហ​ការណ៍​ជាមួយ​ជំនាញ​អធិការ​ស្រុក​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ។ ហើយ​បាន​ប្រគល់​សាកសព​ឱ្យ​សាច់ញ្ញាតិ និង​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ឯ​វត្ថុ​តាង​គោ​យន្ត​កែ​ច្នៃ​បា​នរក​មធ្យោបាយ​អូស យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ល្បាំ​ង​២ បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ