ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dani Alves ថា មាន​ជើងខ្លាំងម្នាក់​អាច​ជំនួស Neymar នៅ​ប្រេ​ស៊ី​ល

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល Neymar របួស​មិន​អាច​មក​ចូល​ប្រកួត​បាន​ទាំង Dani និង Tite ជឿជាក់​ថា…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល Neymar របួស​មិន​អាច​មក​ចូល​ប្រកួត​បាន​ទាំង Dani និង Tite ជឿជាក់​ថា Coutinho ក៏​ខ្លាំង​ដូច Neymar ដែរ ។ មិត្ត​រួម​ក្លិប និង​ក្រុម​ជម្រើសជាតិ​ជាមួយនឹង Neymar កីឡាករ Dani Alves មិន​មានការ​ព្រួយបារម្ភ​ពី​ការ​អវត្តមាន​របស់ Neymar ពី​ក្រុម​ជម្រើសជាតិ​ឡើយ ដោយ​យល់​ថា Coutinho ក៏​ខ្លាំង​ដូច​គ្នា ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា «​ខ្ញុំ​គិត​ថា Coutinho គឺជា​កីឡាករ​មួយ​ដែល​ស្ថិត​នៅ​កម្រិត​ជាមួយនឹង Neymar ព្រោះ​គេ​មាន​សមត្ថភាព​នាំ​មក​នូវ​ភាព​អស្ចារ្យ​ជូន​ក្រុម ។ កាលពី​គេ​នៅ Liverpool ហើយ​ពេល​នេះ​នៅ Barcelona គេ​បាន​អភិវឌ្ឍ​ខ្លួន​កាន់តែ​ខ្លាំង​ជាង​មុន ហើយ​អាច​ដឹង​ពី​ការ​សម្រេច​ចិត្តបាន​កាន់តែ​ច្រើន​»​។

នេះ​មិន​ត្រឹមតែ Alves ទេ​ជា​អ្នក​និយាយ​សរសើរ ។ សូ​ម្បី​តែ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល លោក Tite ក៏​សរសើរ​មិន​ដាក់​មាត់​ដែរ ។ លោក​និយាយ​ថា «​សមត្ថភាព​ជា​កីឡាករ​បាល់ទាត់​ល្អ គឺ​មាននៅ Coutinho ហ្នឹងហើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ