ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់គ្នាផ្អើលឆោឡោព្រោះតែយុវសិស្សមួយក្រុមនាំគ្នា…

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សិស្សសាលាមួយក្រុមមានគ្នាចំនួន០៤នាក់ដោយទំនេរពីការសិក្សាបាននាំគ្នាទៅងូតទឹកទន្លេមេគង្គលេងត្រង់ចំណុចការដ្ឋានបូមខ្សាច់មួយកន្លែងនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម បណ្តាលឲ្យលង់ស្លាប់ម្នាក់នៅវេលាម៉ោងជិត៣រសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨រហូតដល់វេលាម៉ោងជាង៦និង៣០នាទីល្ងាចហើយនៅតែរកសពមិនទាន់ឃើញទៀត ។…

ខេត្តកំពង់ចាម ៖ សិស្សសាលាមួយក្រុមមានគ្នាចំនួន០៤នាក់ដោយទំនេរពីការសិក្សាបាននាំគ្នាទៅងូតទឹកទន្លេមេគង្គលេងត្រង់ចំណុចការដ្ឋានបូមខ្សាច់មួយកន្លែងនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម បណ្តាលឲ្យលង់ស្លាប់ម្នាក់នៅវេលាម៉ោងជិត៣រសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨រហូតដល់វេលាម៉ោងជាង៦និង៣០នាទីល្ងាចហើយនៅតែរកសពមិនទាន់ឃើញទៀត ។

លោក បាន វណ្ណី អាយុ៥២ឆ្នាំ ត្រូវជាអ៊ុំប្រុសជីដូនមួយរបស់សិស្សដែលលង់ទឹកនោះប្រាប់ថា ក្នុងពេលដែលក្មួយប្រុសលង់ទឹកទន្លេស្លាប់ភ្លាមៗនោះគាត់មិនបានដឹងទេ រហូតដល់វេលាម៉ោង​៤រសៀលទើបមានគេនិយាយប្រាប់ក៏ប្រញាប់មកមើលត្រង់កន្លែងលង់ទឹកនោះដោយបានជួលទូកម៉ាស៊ីន០១គ្រឿងតាមរកក្មួយឈ្មោះ យ៉ន សុធារ៉ា អាយុ១៦ឆ្នាំ ដោយគេបានបង់សំណាញ់ជាច្រើនដងនូវតែមិនទាន់ប្រទះឃើញសពនោះទេ ។ លោកប្រាប់បន្តថា រាល់ថ្ងៃនេះក្មួយប្រុសរស់​នៅ​ជាមួយនឹងជីដូនជីតាជរាក្នុងភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំណែកឪពុកម្តាយរបស់គេធ្វើការនៅរាជធានីភ្នំពេញឯណោះ ។ ក្រោយពីបានដឹងពីហេតុការណ៏ខាងលើនេះបានចេញដំណើរមកកាន់ក្រុងកំពង់ចាមហើយ។

ក្រោយពីបង់សំណាញ់ជាច្រើនលើកច្រើនសារមិនឃើញសពនោះក៏បានប្តូរយុទ្ធសាស្រ្តប្រើសន្ធូចអូសបណ្តែតដើម្បីតាមរកសពបន្តទៀតរហូតដល់វេលាម៉ោង៦ និង៣០នាទីល្ងាចក៏នូវតែមិនទាន់ឃើញទៀតទោះជាបែបណាក្តីក៏រូបលោករួមនឹងក្រុមសាច់ញាតិបានប្រឹងប្រែងតាមរកបន្តទៀតទាល់តែឃើញសពទៀត ចំណែកក្រុមសមត្ថកិច្ចក៏នៅជាមួយដែរដើម្បីរួមសហការគ្នាតាមរកសពដើម្បីយកទៅធ្វើបុណ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ