ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​យក​អំណោយ​ជូន​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កាក​បាត​ក្រហម​កម្ពុជា​សាខា​ខេត្ត បាន​នាំ​អំណោយ​សប្បុរសធម៌​ទៅ​ចែក​ជូន​គ្រួសារ​ជន​រង​គ្រោះ​ដោយ​អគ្គិភ័យ​ចំនួន​១​គ្រួសារ​នៅ​ក្រុង​បា​វិត ។ បើ​តាម​មន្ត្រី​សាខា​កាក​បាត​ក្រហម​កម្ពុជា​ខេត្ត បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ក្រុង​បា​វិត ស្តី​ពី​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​២៧…

ខេត្តស្វាយរៀង ៖ កាក​បាត​ក្រហម​កម្ពុជា​សាខា​ខេត្ត បាន​នាំ​អំណោយ​សប្បុរសធម៌​ទៅ​ចែក​ជូន​គ្រួសារ​ជន​រង​គ្រោះ​ដោយ​អគ្គិភ័យ​ចំនួន​១​គ្រួសារ​នៅ​ក្រុង​បា​វិត ។ បើ​តាម​មន្ត្រី​សាខា​កាក​បាត​ក្រហម​កម្ពុជា​ខេត្ត បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ក្រុង​បា​វិត ស្តី​ពី​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ លោក ម៉ែ​ន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បាន​ចាត់​ឲ្យ​ក្រុមការងារ​សាខា ដឹកនាំ​ដោយ លោកស្រី ពៅ សុភាព គណៈកម្មាធិការ​សាខា នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា ទៅ​ចែក​ជូន​គ្រួសារ​ដែល​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ឆេះ​ផ្ទះ​ដែល​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី (​ពេល​ម្ចាស់ផ្ទះ​មិន​នៅ​) វេលា​ម៉ោង​០៧​និង​៣០ នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​១​ខ្នង ទំហំ ៤X៨​ម៉ែត្រ សង់​ពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី រួម​នឹង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ទាំងស្រុង ។

គ្រួសារ​រង​គ្រោះ​ឈ្មោះ សួ​ស ភា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ ម៉​ម ឆាត់​ឆា អាយុ​២៧​ឆ្នាំ មាន​សមាជិក​៥​នាក់ រស់នៅ​ភូមិ​ព្រៃ​ទប់ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ។

ក្នុង​ឱកាស​នោះ លោកស្រី ពៅ សុភាព គណៈកម្មាធិការ​សាខា តំណាង​លោក ម៉ែ​ន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​អាណិតអាសូរ និង​ការ​សោកស្តាយ ចំពោះ​ឧបទ្ទវហេតុ​ដែល​បាន​បំផ្លាញ​លំនៅ​ដ្ឋា​ន និង​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​រង​គ្រោះ​នា​ពេល​នេះ ។ ជាមួយ​គ្នា​នេះ លោកស្រី ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើប្រាស់​ភ្លើង និង​ចរន្តអគ្គិសនី ដែល​ជា​ប្រភព​នៃ​គ្រោះថ្នាក់ ជា​ពិសេស​ចំពោះ​បងប្អូន​ដែល​ប្រើប្រាស់​ផ្ទាំង​សូ​ឡា ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ឧស្សាហ៍​ត្រួតពិនិត្យ​ចៀសវាង​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ ហើយ​សូមកុំ​អស់សង្ឃឹម​ត្រូវ​ប្រឹងប្រែង​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើង​វិញ ព្រោះ​អំណោយ​ដែល​បាន​ផ្តល់​ជូន​ពេល​នេះ អាច​ជួយ​សម្រាល​ការ​លំបាក​បាន​មួយ​គ្រា​ប៉ុណ្ណោះ ។

អំណោយ​ដែល​បាន​ចែក​ជូន​មាន​អង្ករ​៥០​គ​.​ក្រ កៅស៊ូ​តង់​១ ធុង​ទឹក​ជ័រ​១ ឆ្នាំងបាយ​សម្លរ​២ កន្ទេល​បត់​១ មី​១​កេស ត្រីខ​១០​កំប៉ុង ទឹកស៊ីអ៊ីវ​៦​ដប មុង​១ ភួយ​១ ក្រមា​១ សារុង​១ ថវិកា​១,៥០០,០០០​រៀល ក្នុង​នោះ​ថវិកា​របស់​សាខា ៤០០,០០០​រៀល លោក ជ័យ សុ​ន ១,០០០,០០០ រៀល និង​ថវិកា​ក្រុមការងារ​អនុ​សាខា​ក្រុង​១០០,០០០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ