ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រវឹង​រករឿង​វា.យដំ​ប្រពន្ធ ដុត​ផ្ទះ​ឆេះ​ម៉ដ្ឋ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ដោយសារ​តែ​ប្រពន្ធ​ទ្រាំ​នឹង​ទ​ង្វើ​លោក​ប្ដី​ប្រមឹក​ដែល​ធ្វើបាប​វាយដំ​ច្រើន​លើក​ច្រើន​សារ​នៅ​ពេល​ស្រវឹង​ហើយ​លើក​ក្រោយ​នេះ​បាន​ដុត​ផ្ទះ​ឆេះ​ម៉ដ្ឋ​អស់ទាំង​សម្ភារ​ប្រើប្រាស់​ទៀត កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ភូមិ​ទួល​ចាន់ ឃុំ​លើក​ដែក ស្រុក​កោះធំ…

ខេត្តកណ្ដាល ៖ ដោយសារ​តែ​ប្រពន្ធ​ទ្រាំ​នឹង​ទ​ង្វើ​លោក​ប្ដី​ប្រមឹក​ដែល​ធ្វើបាប​វាយដំ​ច្រើន​លើក​ច្រើន​សារ​នៅ​ពេល​ស្រវឹង​ហើយ​លើក​ក្រោយ​នេះ​បាន​ដុត​ផ្ទះ​ឆេះ​ម៉ដ្ឋ​អស់ទាំង​សម្ភារ​ប្រើប្រាស់​ទៀត កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ភូមិ​ទួល​ចាន់ ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្ដាល ។ ស្ត្រី​ជា​ប្រពន្ធ​បាន​សម្រេចចិត្ត​ប្ដឹង​ឱ្យ​នគរបាល​ចាប់ខ្លួន​បុរស​ជា​ប្ដី​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

មន្ត្រី​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ ប៉ូច ពុ​យ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ទួល​ចាន់ ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្ដាល ។ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ ចំរើន ស្រឿ​ន អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរប​កសិករ មានកូន​ពីរ​នាក់ ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា រយៈកាល​កន្លង​មក​ជនសង្ស័យ​ជា​ប្ដី​ពេល​ស្រវឹងស្រា​ធ្លាប់​បាន​រករឿង​ប្រពន្ធ​ដោយ​គ្មាន​ហេតុផល និង​វាយតប់​លើ​ប្រពន្ធ​ជា​ញឹកញាប់ ព្រមទាំង​ធ្លាប់​បាន​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​ទៅ​ប៉ុស្ដិ៍​រដ្ឋបាល​ធ្វើការ​ណែនាំ​អប់រំ និង​មាន​កិច្ចសន្យា​ពីរ​ដង​ដែរ​នៅ​តែ​មិន​រាងចាល ។

លុះ​នៅ​ពេលវេលា​កើតហេតុ​ខាងលើ​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង រួច​ត្រលប់​មក​ដល់​ផ្ទះ​វិញ​ក៏​បាន​និយាយ​រករឿង​ប្រពន្ធ​ពី​នេះ​ពី​នោះ​ដោយ​គ្មាន​ហេតុផល​ពេល​ប្រពន្ធ​តបសម្ដី​វិញ​បាន​បន្តិច ជនសង្ស័យ​ជា​ប្ដី​បាន​ស្ទុះ​ទៅ​ចាប់​ច្របាច់​.​ក​ប្រពន្ធ និង​បាន​យក​ភ្លើង​ដុត​ផ្ទះ​ធ្វើ​អំពី​ឈើ និង​រោង​ចិញ្ចឹម​គោ បណ្ដាល​ឱ្យ​ឆេះ​ខូចខាត​ទាំងស្រុង​រួម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀយ ។

បន្ទាប់​មក​ជន​រង​គ្រោះជា​ប្រពន្ធ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ប៉ុស្ដិ៍​រដ្ឋបាល​លើក​ដែក ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ភ្លាម​កម្លាំង​ប៉ុស្ដិ៍​បាន​ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​មក​កាន់​ប៉ុស្ដិ៍​រដ្ឋបាល​ដើម្បី​សា​កា​សួរ និង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ