ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌កំបាំង​រុក្ខ​ជាតិ​ឱសថ​បុរាណ​ចិន​

11 ឆ្នាំ មុន

អ្នក​​វិទ្យា​សាស្ត្រ​នៅ​សហរដ្ឋ​អាមេ​រិក​បាន​ពន្យល់​ពី​រុក្ខ​ជាតិ​ឱសថ​បុរាណ​ចិន​ដែល​គេ​ប្រើ​អស់​រយៈ​ពេល​ជាង​២០០០​ឆ្នាំ​កន្លង​មក​នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​គ្រុន​ក្តៅ និង​បន្ធូរ​បន្ថយ​ជំងឺ​គ្រុន​ចាញ់ ។រុក្ខ​ជាតិ​ឱសថ​នោះ​គេ​ចំរាញ់​ចេញ​ពី​ឫស​រ​ុក្ខ​ជាតិ​មាន​ផ្កា​ ដែល​​ជន​ជាតិ​ចិន​ហៅ​ថា​ចាង​សាន​(Chang Shan) ជា​ប្រភេទ​រុក្ខ​ជាតិ​ម្យ៉ាង​មាន​ស្លឹក​ពណ៌​ខៀវ ហើយ​ជា​ភាសា​ឡាតាំង​ហៅ​ថា Dichroa

អ្នក​​វិទ្យា​សាស្ត្រ​នៅ​សហរដ្ឋ​អាមេ​រិក​បាន​ពន្យល់​ពី​រុក្ខ​ជាតិ​ឱសថ​បុរាណ​ចិន​ដែល​គេ​ប្រើ​អស់​រយៈ​ពេល​ជាង​២០០០​ឆ្នាំ​កន្លង​មក​នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​គ្រុន​ក្តៅ និង​បន្ធូរ​បន្ថយ​ជំងឺ​គ្រុន​ចាញ់ ។រុក្ខ​ជាតិ​ឱសថ​នោះ​គេ​ចំរាញ់​ចេញ​ពី​ឫស​រ​ុក្ខ​ជាតិ​មាន​ផ្កា​ ដែល​​ជន​ជាតិ​ចិន​ហៅ​ថា​ចាង​សាន​(Chang Shan) ជា​ប្រភេទ​រុក្ខ​ជាតិ​ម្យ៉ាង​មាន​ស្លឹក​ពណ៌​ខៀវ ហើយ​ជា​ភាសា​ឡាតាំង​ហៅ​ថា Dichroa Ferbrifuga Lour ។

ការ​ប្រើ​ប្រាស់​​រុក្ខ​ជាតិ​ចាង​សាន​នេះ គឺ​មាន​តាំង​តែ​ពី​សម័យ​រជ្ជ​កាល​ហាន​មក​ម៉្លេះចាប់​ពី​ឆ្នាំ​២០៦​មុន​គ្រឹស្ត​​សក​រាជ​ដល់​២២០​នៃ​គ្រឹស្ត​សក​រាជ ។ នេះ​បើ​យោង​តាម​ឯក​សារ​បុរាណ​ដែល​កត់​ត្រា​ពី​ប្រពៃ​ណី​បុរាណ​ចិន ។កាល​ពី​ឆ្នាំ​២០០៩​ អ្នក​ស្រាវ​ជ្រាវ​​បាន​យក​រុក្ខ​ជាតិ​នោះ​ធ្វើ​ជា​ធាតុ​ផ្សំ​ដ៏​សកម្ម​បំផុត​ហៅ​ថា Febrifuginone ដែល​អាច​បង្កើត​ជា​ម៉ូឡេគុល​ឱសថ​ឈ្មោះ​ថា Halofuginone ។
គេ​បាន​រក​ឃើញ​ថា​ម៉ូឡេគុល​ Halofuginone បាន​​បង្ការ​មិន​ឱ្យ​មាន​ការ​ផលិត​កោសិកា​ភាព​សាំ​ុ​ទី​១៧ ដែល​វាយ​ប្រហារ​កោសិ​ការ​សុខ​ភាព​បង្ក​ឱ្យ​មាន​ការ​រលាក​ដែល​អាច​នាំ​ឱ្យ​កើត​ជំងឺ​គ្រុន​ក្តៅ ។

យោង​តាម​ការ​សិក្សា​ដែល​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​សារ​ព័ត៌​មាន​ Journal Nature បាន​រក​ឃើញ​ថា​ម៉ូឡេគុល​ Halofuginone ដំណើរ​ការ​ដោយ​ទប់​​ស្កាត់​ការ​ផលិត​ប្រូ​តេ​អីុន​សម្រាប់​បង្កើត​កោសិកា​អាក្រក់​ទី១៧ ប៉ុន្តែ​វា​មិន​មែន​ជា​ម៉ូឡេគុល​ល្អ​ទេ​ ។ ជាក់​ស្តែង​វា​បាន​ទប់​ស្កាត់​ម៉ូឡេគុល​ម្យ៉ាង​ហៅ​ថា RNA ដែល​មាន​មុខ​ងារ​ប្រមូល​ផ្តុំ​ប្រូ​តេ​អីុន​បន្តិច​ម្តង​ៗ​រួម​ជា​មួយ​នឹង​ម៉ូឡេគុល​ DNA ដែល​មាន​នៅ​ក្នុង​ហ្សែន ។

ចំណែក​ជំងឺ​គ្រុន​ចាញ់​វិញ បើ​តាម​ការ​សិក្សា​បង្ហាញ​ថា ម៉ូឡេគុល​ halofuginone ទំនង​ជា​ជ្រៀត​ចូល​ជា​មួយ​នឹង​ដំណើរ​ការ​ប្រមូល​ផ្តុំ​ប្រូតេ​អីុន​ដូច​គ្នា​ដែរ​ដែល​អាច​ឱ្យ​បរាសិត​គ្រុ​ន​ចាញ់​ចូល​ទៅ​រស់​នៅ​ក្នុង​ឈាម ។លោក​ផូល ស្គីម​មែល អ្នក​ដឹក​នាំ​ក្រុម​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ Scripps រដ្ឋ​កាលី​ហ្វ័រនីញ៉ា​ឱ្យ​ដឹង​ថា លទ្ធ​ផល​ថ្មី​របស់​យើង​បាន​ទម្លាយ​នូវ​​អាថ៌​កំបាំង​ដែល​ធ្វើ​ឱ្យ​មនុស្ស​ងឿង​ឆ្ងល់​ពី​យន្ត​ការ​ដែល​ត្រូវ​បាន​គេ​ប្រើ​​ព្យា​បាល​ជម្ងឺ​គ្រុន​ក្តៅ​ដោយ​សារ​ឆ្លង​ជំងឺ​គ្រុន​ចាញ់​តាំង​ពី​​២០០០​ឆ្នាំ​មុន​នៅ​ចិន​។

ម៉ូឡេគុល​ Halofuginone ត្រូវ​បាន​គេ​​សាក​ល្បង​នៅ​ក្នុង​ការ​ពិសោធ​លើ​មនុស្ស​ ដើម្បី​ព្យា​បាល​ជំងឺ​មហា​រីក​ និង​ជំងឺ​ខ្សោយ​សាច់​ដុំ ។ អ្នក​ជំនាញ​​ផ្នែក​ឱសថ​បាន​ចាត់​ទុក​ម៉ូឡេគុល​នេះ​ជា​ឧបករណ៍​ដ៏​មាន​សក្តា​នុពល​សម្រាប​់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រលាក​ពោះ​វៀន និង​រលាក​សន្លាក់​ ៕