ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុដែលធ្វើ​ឱ្យ​កីឡាករ​ថៃ​ដួល​ហើយ ប្រែ​ជាខ្លាំង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាល​ពី​ថ្ងៃ​ទី​២៥ មីនា បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡា​ករ​ថៃ ត្រូវ​គេ​ឃើញ​ជើង​ខ្លាំង​កម្ពុជា​ គឺ ធា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាល​ពី​ថ្ងៃ​ទី​២៥ មីនា បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡា​ករ​ថៃ ត្រូវ​គេ​ឃើញ​ជើង​ខ្លាំង​កម្ពុជា​ គឺ ធា នុ​រាជ ដែល​មានឈ្មោះ​ដើម​ថា សូ​យ ភារម្យ វាយ​ឱ្យ​រាប់​ឡើង​២​ដង និង​ខូច​ជើង​ទៅ​ហើយ ប៉ុន្តែ​កីឡាករ​ថៃ​រូប​នេះ​បែរជា​ក្រោក​តស៊ូ​រហូត​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា ​ត្រូវ​រាប់​៣​ដង​វិញ​ភ្លាម​ៗ រហូត​ដល់​បោះបង់​ការ​ប្រកួត​។

ជ័យជម្នះ​របស់​កីឡាករ​ថៃ បាន​ធ្វើ​ឱ្យ​ម្នាក់​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​ស្ថានភាព​ដែល​​ថៃ​បាន​ជួប គឺ​ទោះជា​កីឡាករ​កម្ពុជា​ជើង​ខ្លាំង​ប៉ុណ្ណា ក៏​ពិតជា​សម្រេចចិត្ត​បោះបង់​ការ​​ប្រកួត​ដូច​គ្នា​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​រៀបចំ​ការ​ប្រកួត និង​អ្នកដឹកនាំ​កីឡាករ​ថៃ​ដោយ​ផ្ទាល់​បាន​ទម្លាយ​ឱ្យ​ដឹង​ពី​អាថ៌​កំបាំង​​នេះ។

​ការ​ប្រកួត​ដែល​មាន​លទ្ធផល​យ៉ាង​កម្រ​នោះ យ៉ាង​ហោច​ជាង​ពាក់កណ្ដាល​អ្នក​ស្នេហា​ប្រដាល់​នៅ​ក្នុង​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​លើក​មក​ធ្វើ​ជា​ប្រធានបទ​។ នៅ​ពេល​កីឡាករ​ថៃ Fa Sang និង​កីឡាករ ធា នុ​រាជ ស្ថិត​នៅ​សង្វៀន​ជាមួយ​គ្នា មានការ​កត់​សម្គាល់​ថា ​កីឡាករ​កម្ពុជា​សង្កត់​បាន​ឱកាស​វាយ​សង្គ្រប់​ច្រើន​ជាង​យ៉ាង​ខ្លាំង​។ បើ​ទោះ​ជា​កីឡាករ​ថៃ​ល្អ​ដៃ និង​កែង ប៉ុន្តែ​ភាគី​ខាង​កម្ពុជា​នៅ​តែ​មានឱកាស​ក្ដោប​ក្ដាប់​ការ​វាយ​លុក ​ដើម្បី​ទទួល​ពិន្ទុ​ច្រើន ដោយសារ​តែ ​ធា នុ​រាជ ប្រើ​តែ​បច្ចេកទេស​ទាត់​ជើង​ក្រោម​ៗ  ទាត់​រហូត​ទាល់តែ​កីឡាករ​ថៃ​ខូច​ជើង ឈរ​លែង​ចង់​នឹង​។

​យ៉ាងណា​ក៏​ដោយ ម្នាក់​ៗ​បែរជា​នឹក​ស្មាន​មិន​ដល់​វិញ ដោយសារ​តែ​កីឡាករ​ថៃ​ដែល​អ្នក​ណា​ក៏​ឃើញ​ថា ​ចាញ់​យ៉ាង​ជ្រងរ​ទៅ​ហើយ បែរជា​ខ្លាំង​ជាង​មុន ​ហើយ​ស្ទុះ​វាយ​កីឡាករ​ ធា នុ​រាជ រហូត​រាប់​២​ដង និង​ឈាន​ដល់​ការ​បោះបង់​ក្នុង​ទឹក​ទី​៥​។​ ​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​បាន​អះអាង​ថា គឺ​បណ្ដា​លម​ក​ពី​លោក​ដើរទៅ​ព្រមាន​ថា បើ​កីឡាករ Fa Sang ប្រកួត​លែង​ៗ​ចឹ​ង ហើយ​បណ្ដោយ​ឱ្យ​ចាញ់​ការ​ប្រកួត​ក្រោយ​រាប់​២​លើក គឺ​លោក​នឹង​មិន​ឱ្យ​ សូ​ម្បី​តែ​មួយ​ដុល្លារ​សម្រាប់​តម្លៃ​ខ្លួន ដោយសារ​តែ​លោក​យល់​ថា​ គេ​អត់​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ទើប​បណ្ដោយ​ឱ្យ​កីឡាករ​កម្ពុជា​ទាត់​រហូត​ខូច​ជើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ