ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​ចាំ​យូរ​មិនឃើញ​បើកទ្វារ​បន្ទប់ទឹក​ស្រាប់តែ​អើត​មើល​ជួប​រឿង​នឹក​ស្មាន​មិន​ដល់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​សាច់ញាតិ​ប្រទះ​ឃើញ​ស្លាប់​ផ្កាប់មុខ​ក្នុង​អាង​ទឹក​នៅ​ក្នុង​បន្ទប់ទឹក កាលពី​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ…

ខេត្តកណ្ដាល ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​សាច់ញាតិ​ប្រទះ​ឃើញ​ស្លាប់​ផ្កាប់មុខ​ក្នុង​អាង​ទឹក​នៅ​ក្នុង​បន្ទប់ទឹក កាលពី​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ។

មន្ត្រី​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជឹ​ម ធា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ៗ ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។ យោង​តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ឈ្មោះ ឃឹម ហឿ​ន ត្រូវជា​បង​ជន​រង​គ្រោះ និង​ឈ្មោះ ផាត់ ប៉េង ត្រូវជា​បងជីដូនមួយ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឃឹម ធា ជា​មនុស្ស​ញៀន​ស្រា ផឹក​ជា​ប្រចាំ ម្តាយ​ឪពុក ស្លាប់​ចោល​ហើយ​រស់នៅ​ជាមួយ​បងប្អូន​ម្តង​នៅ​ជាមួយ​អ្នក​នេះ​ម្តង​នៅ​ជាមួយ​អ្នក​នោះ ។ លុះ​នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​រួច​ដើរ​ចេញពីផ្ទះ​បង ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី មក​ផ្ទះ​បងប្អូន​នៅ​ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្តី ។

លុះ​មក​ដល់​ផ្ទះ​ឈ្មោះ ផាត់ ប៉េង ត្រូវជា​បងជីដូនមួយ​ដោយ​ម្ចាស់ផ្ទះ​មិន​នៅ​គេ​មិនដឹង​ថា ជន​រង​គ្រោះ​ចូល​ក្នុង​បន្ទប់ទឹក ហើយ​ខ្ទាស់​គន្លឹះទ្វារ​រ​បន្ទប់ទឹក​ពី​ខាងក្នុង​តាំងពី​ពេល​ណា​មក​ទេ ។ លុះ​នៅ​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ដដែល​ឈ្មោះ ផាត់ ប៉េង មក​ពី​ចំការ​វិញ​ឃើញ​បន្ទប់ទឹក​បិទទ្វារ​ក៏​ចូល​ទៅ​បើក​តែ​ត្រូវ​ជាប់​គន្លឹះ​ពី​ខាងក្នុង​ក៏​នៅ​រង​ចាំ​ដើម្បី​ចូល​បោកគក់​ខោអាវ​ដោយ​ចាំ​យូរ​ពេក​មិនឃើញ​បើ​ទ្វារ ក៏​ឈរ​អើត​មើល​តាម​ចន្លោះ​ឥដ្ឋ​ខ្យល់​ក៏​ឃើញ​មាន​មនុស្ស​ស្លាប់​ថ្កាប់​មុខ​ក្នុង​អាង​ទឹក​បន្ទប់ទឹក ។ ក្រោយ​ពី​ឃើញ​ហេតុការណ៍​ដូចនេះ​ក៏​ប្រាប់​បងប្អូន​ជិតខាង និង​រាយការណ៍​ជូន​សមត្ថកិច្ច ។

បន្ទាប់​ពី​ទទួល​បាន​ព័​ត៌​កម្លាំង​ជំនាញ​អធិការដ្ឋាន​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អ៊ុយ ឈាង អធិការរង​សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល អាជ្ញាធរ​ភូមិ​-​ឃុំ លោកគ្រូ​ពេទ្យ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដើម្បី​គាស់​គន្លឹះទ្វារ​បន្ទប់ទឹក​មើល​ទើប​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជឹ​ម ធា រួច​គណៈកម្មការ​ចម្រុះ​បាន​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​មាន​ស្នាម​រលាត់​កោស​សើរ​ស្បែក​ចុង​ភ្នែក​ខាងស្តាំ និង​ពក​លើ​ចិញ្ចើម​ខាងស្តាំ​ទំហំ​ប៉ុន​មេដៃ​តាម​ការ​សន្និដ្ឋាន​ជន​រង​គ្រោះ​អាច​រអិល​ជើង​ដួល​ប៉ះ​នឹង​អាង​ទឹក​ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទៀត​ឡើយ ។ តាម​ការ​សន្និដ្ឋាន​របស់​លោកគ្រូ​ពេទ្យ​ជន​រង​គ្រោះ​ពិតជា​រអិល​ជើង​ដួល​ផ្កាប់មុខ​ចូល​ក្នុង​អាង​ទឹក​បណ្តាល​ឱ្យ​លង់​ស្លាប់​ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ