ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​អត់ ភ្នំ​នៅ​ចិន គឺ​ទាប​ជាង​មួយ​ម៉ែត្រ

8 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​ចិន​មានកូន​ភ្នំ​តូច​មួយ ដែល​វា​ជា​ភ្នំ​តូច ហើយ​ទាប​ជាងគេ​នៅ​ក្នុង​ប្រទេស ហើយ​ក៏​ប្រហែលជា​តូច​ជាងគេ​លើ​លោក​ដែរ​។…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​ចិន​មានកូន​ភ្នំ​តូច​មួយ ដែល​វា​ជា​ភ្នំ​តូច ហើយ​ទាប​ជាងគេ​នៅ​ក្នុង​ប្រទេស ហើយ​ក៏​ប្រហែលជា​តូច​ជាងគេ​លើ​លោក​ដែរ​។

ភ្នំ​ជី​ង​សាន គឺ​ស្ថិត​នៅ Shouguang ក្នុង​ខេត្ត Shandong ប្រទេស​ចិន​។ វា​មាន​កម្ពស់​ត្រឹមតែ ០.៦​ម៉ែត្រ​ពី​ដី​តែ​ប៉ុណ្ណោះ​។ បើ​យើង​គ្រាន់តែ​ប្រើ​ភ្នែក​មើល យើង​មិន​គិត​ថា វា​ជា​ភ្នំ​នោះ​ទេ ហើយ​ស្មាន​តែ​ជា​ថ្ម​មួយ​ដុំ​។ តើ​ហេតុ​អ្វី​បានជា​គេ​ចាត់​ទុក​វា​ជា​ភ្នំ?

យោង​តាម​អ្នកធ្វើការ​នៅ​សារមន្ទីរ Souguang Bo លោក Zheng Binhai បាន​ប្រាប់​ថា កាលពី​ជំនាន់​ម៉ៅ​សេង​ទុង ធ្លាប់​មាន​អ្នក​មក​ជីក​រក​មើល​បាត​របស់​ភ្នំ​នេះ​ដែរ កប់​នៅ​ក្នុង​ដី​ដែរ​។ តែ​គេ​ជីក​យ៉ាងណា​ក៏​មិន​ដល់​។ ក្រោយមក​ក៏​មាន​មួយ​ក្រុម​ផ្សេង​ទៀត មក​ធ្វើ​បែប​នេះ​ដែរ តែ​នៅ​តែ​រក​មិនឃើញ​។ គេ​ក៏​សុខចិត្ត​ឲ្យ​គ្រប់​គ្នា​បន្ត​ហៅ​ថា «​ភ្នំ​» តទៅ​ទៀត។

តាម China.org បាន​ប្រាប់​ថា កម្ពស់​របស់​ភ្នំ​ជី​ង​សាន គឺ​៤៨​ម៉ែត្រ​។ តែ​មួយ​ផ្នែក​ធំ គឺ​កប់​នៅ​ក្នុង​ដី ហើយ​មាន​តែ​០.៦​ម៉ែត្រ​ប៉ុណ្ណោះ​លេច​ឲ្យ​យើង​ឃើញ​។ នេះ​ពិតជា​អស្ចារ្យ​មែនទែន​!