ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដំណឹងអកុសល! យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី​បាត់ការទាក់ទងយ៉ាងអាថ៌កំបាំង​ក្នុងតំបន់គ្រីមៀ

1 ថ្ងៃ មុន

ទីក្រុងមូស្គូ៖ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបាត់ដានយន្តហោះយោធារុស្ស៊ីមួយគ្រឿង ខណៈដែលក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា យន្តហោះដឹកជញ្ជូនយោធាប្រភេទ An-26 បានបាត់ការទាក់ទងទាំងស្រុងក្នុងអំឡុងពេលហោះហើរតាមកាលវិភាគនៅតំបន់គ្រីមៀ។ នេះបើយោងតាមសារព័ត៌មាន Xinhua, Yahoo និងប្រភពផ្សេងៗទៀតចុះផ្សាយនៅថ្ងៃទី​១…

ទីក្រុងមូស្គូ៖ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបាត់ដានយន្តហោះយោធារុស្ស៊ីមួយគ្រឿង ខណៈដែលក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា យន្តហោះដឹកជញ្ជូនយោធាប្រភេទ An-26 បានបាត់ការទាក់ទងទាំងស្រុងក្នុងអំឡុងពេលហោះហើរតាមកាលវិភាគនៅតំបន់គ្រីមៀ។ នេះបើយោងតាមសារព័ត៌មាន Xinhua, Yahoo និងប្រភពផ្សេងៗទៀតចុះផ្សាយនៅថ្ងៃទី​១ ខែមេសានេះ។

បើតាមសេចក្តីថ្លែងការណ៍ផ្លូវការ ការដាច់ទំនាក់ទំនងនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៦ ល្ងាច (ម៉ោងនៅទីក្រុងមូស្គូ) ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

ទោះបីជាមានការបាត់ដានភ្លាមៗបែបនេះក្តី ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់បឋមថា មិនមានសញ្ញានៃការខូចខាត ឬការវាយប្រហារលើតួយន្តហោះមុនពេលដាច់ការទាក់ទងនោះឡើយ។ ទោះជាយ៉ាងណា វាសនារបស់សហសេវិក និងអ្នកដំណើរដែលជិះនៅលើនោះ នៅមិនទាន់មាននរណាម្នាក់ដឹងច្បាស់នៅឡើយទេ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ពួកគេ។

ភ្លាមៗក្រោយកើតហេតុ យោធារុស្ស៊ីបានបញ្ជូនក្រុមស្វែងរក និងសង្គ្រោះបន្ទាន់ទៅកាន់តំបន់ដែលសង្ស័យថាជាកន្លែងបាត់ដានយន្តហោះ ដើម្បីស្វែងរកតម្រុយ និងជួយសង្គ្រោះជនរងគ្រោះប្រសិនបើមាន។ មកទល់ពេលនេះ អាជ្ញាធររុស្ស៊ីមិនទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដនៃបាត់ការទាក់ទងនេះនៅឡើយទេ ខណៈដែលប្រតិបត្តិការស្វែងរកកំពុងបន្តធ្វើឡើងយ៉ាងមមាញឹកបំផុត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ