ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពិការ​ជើង​ឡើងត្នោត​ទទួល​ប្រាក់​អំណោយ​ពី​សប្បុរសជន

14 ឆ្នាំ មុន

ខេត្ដកំពត ៖ ប្រាក់​អំណោយ​សប្បុរសជនតា​មរយៈ​កោះសន្ដិភាព​ត្រូវ​បាន​ភ្នាក់ងារយើង​យក​ទៅ​ ប្រគល់​ជូន​បុរស​ពិការ​ជើង​ម្ខាង ដែល​មានមុខ​របរ​ធ្វើ​ត្នោត​ឈ្មោះ​គាត បុ​ណ អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ហ៊ុ​ល នុ​ច នៅភូមិ​ព្រៃ​តា​ព្រឹក ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក បន្ទាយមាស ខេត្ដកំពត​។ ការ​ប្រគល់​អំណោយដល់​បុរស​ស្វិតជើង​ម្ខាង កាលពី​រសៀល​ថ្ងៃ​ទី ២៧ កុម្ភៈ កន្លង​មកនេះ ក៏​មាន​លោ​កអេង អ៊ី​វ មេឃុំ​ស្ដេច​គង់ ចូលរួម​ផង​ដែរ ។

ខេត្ដកំពត ៖ ប្រាក់​អំណោយ​សប្បុរសជនតា​មរយៈ​កោះសន្ដិភាព​ត្រូវ​បាន​ភ្នាក់ងារយើង​យក​ទៅ​ប្រគល់​ជូន​បុរស​ពិការ​ជើង​ម្ខាង ដែល​មានមុខ​របរ​ធ្វើ​ត្នោត​ឈ្មោះ​គាត បុ​ណ អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ហ៊ុ​ល នុ​ច នៅភូមិ​ព្រៃ​តា​ព្រឹក ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក បន្ទាយមាស ខេត្ដកំពត​។ ការ​ប្រគល់​អំណោយដល់​បុរស​ស្វិតជើង​ម្ខាង កាលពី​រសៀល​ថ្ងៃ​ទី ២៧ កុម្ភៈ កន្លង​មកនេះ ក៏​មាន​លោ​កអេង អ៊ី​វ មេឃុំ​ស្ដេច​គង់ ចូលរួម​ផង​ដែរ ។

លោក​មេឃុំ​បានឱ្យ​ដឹង​ថា គ្រួសារ​នេះ​ពិតជា​មាន​ជីវភាព​លំបាកលំបិន​មែន ដោយ​ហ​តុថា ប្រពន្ធ​ក៏​ពិការ​ជើង​ម្ខាង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឯ​ប្ដី​ក៏​ស្វិតជើង​ម្ខាង​ទៀត​ដែរ ហើយ​បាន​តស៊ូ​មិន​សុំទាន​គេ​ឡើយ ដោយប្រឹង​ឡើងត្នោត​ធ្វើ​ស្ករ​លក់​គ្រាន់​ដោះស្រាយ​ជីវភាព។ លោក​មេឃុំ​ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ផ្ដល់​ថវិកា ជូន​ដល់​គ្រួសារ​ពិការ​ជើង​ទាំង​២​នាក់​ប្ដីប្រពន្ធ​។ លោក​មេឃុំ​បានឱ្យ​ដឹង​បន្ដ​ថា កាលពីសបា្ដហ៍​មុន​នេះ គ្រួសារ​ពិការ​ជើង​ដែល​មានប្ដី​ឈ្មោះ​គាត បុ​ណ បាន​ទៅ​ទទួល​អំណោយ​ពីលោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន អគ្គនាយក​ទី​ចាត់ការ​គយ និង​រដ្ឋាករ​នៅ​ឯ​ភូមិ​គ្រឹះ​របស់​លោក ក្នុងស្រុក​អង្គរ​ជ័យ ដោយ​ទទួល​បាន​ប្រាក់ចំនួន​១​លាន​រៀល និង​សម្ភារ​មួយ​ចំនួន បន្ទាប់ពី​លោក​បានឃើញ​តាម​ការ​ផ្សាយ​របស់​កោះសន្ដិភាព រឿង​បុរស​ឡើងត្នោត ហើយ​មន្ដ្រីខាង​ក្រសួងកសិកម្ម​កំពុង​គិតគូរ​ឱ្យ​បុរស​ពិការ​ជើង​ផ្លាស់​ប្ដូរ​មុខរបរ​ថ្មី​ផង​ដែរ ។

ប្រាក់​អំណោយ​ដែល​កោះសន្ដិភាព​យកទៅ​ប្រគល់​ឱ្យ​បុរស​ពិការ​ជើង​ឡើងត្នោត​នេះ គឺ​បាន​ទទួល​ពី
១-​លោកស្រី ម៉ែ​ន នារី​សុខា អនុព័ន្ធ​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក បាន​ឧបត្ថម្ភ​៣០​ដុល្លារ​,
២-​លោក​សេង គី ផ្ទះ​លក់​ជ្រូក​ខ្វៃ នៅ​ផ្សារ​ច្បារ​អំពៅ ផ្ទះ​លេខ ៤០Eo ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឧបត្ថម្ភ​៥​ម៉ឺនរៀល
៣-អំណោយ​ទទួល​បាន​ពី​លោក ណុ​ប ច័ន​តារា សហការី​កោះសន្ដិភាព​នៅ ក្រុង​ឡង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ៥០​ដុល្លារ ដែល​ជា​ប្រាក់​អំណោយ​ទទួល​ពី :
   ១-Brandon Chau ១៥​ដុល្លារ
   ២-​Kayla ១០​ដុល្លារ
   ៣-Bernie ៥​ដុល្លារ
   ៤-Moui ៥​ដុល្លារ
   ៥- Maria ៥​ដុល្លារ
   ៦-Robin ៥​ដុល្លារ
   ៧-Veasna ៥​ដុល្លារ
សរុប​៥០​ដុល្លារ