ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ព្រម​ឲ្យ Neymar មក Real Madrid លុះត្រាតែ​…

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Express បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អធិរាជ​ស Cristiano Ronaldo នឹង​ឈប់​ប្រឆាំង​នឹង​ការ​យក Neymar មក​ចូល​ក្រុម​លុះត្រាតែ​អ្នកចាត់ការ​ក្លិប Florentino…

តាម​ប្រភព​ព័ត៌មាន Express បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អធិរាជ​ស Cristiano Ronaldo នឹង​ឈប់​ប្រឆាំង​នឹង​ការ​យក Neymar មក​ចូល​ក្រុម​លុះត្រាតែ​អ្នកចាត់ការ​ក្លិប Florentino Perez ធ្វើ​រឿង​ម្យ៉ាង ។

កីឡាករ​បាល់ទាត់​វ័យក្មេង​ជនជាតិ​ប្រេ​ស៊ី​ល​បាន​ក្លាយទៅជា​គោលដៅ​របស់ Real Madrid តាំងពី​យូរណាស់​មក​ហើយ បើ​ទោះបីជា​ពេល​នេះ​គេ​កំពុង​តែ​លេង​ឲ្យ​ក្លិប​អ្នកមាន​បារាំង PSG ក៏​ដោយ ។ គ្រប់​គ្នា​គិត​ថា Real Madrid អាច​នឹង​យក Neymar មក​លេង​ឲ្យ​ក្លិប​របស់​ខ្លួន​នៅ​រដូវ​កាល​ក្រោយ ។ ជាមួយ​គ្នា​នេះ​ដែរ​គេ​ក៏​មាន​ពាក្យ​ច​ចាម​អារាម​ថា Ronaldo មិន​ពេញចិត្ត​សោះ ប្រសិនបើ​យក Neymar មក​ពិតមែន ។

តែ​នៅ​ពេល​នេះ​ប្រភព​ព័ត៌មាន​អេ​ស្ប៉ា​ញ Don Balon ចុះ​ផ្សាយ​ថា Ronaldo នឹង​បើកដៃ​ឲ្យ​វិញ ប្រសិនបើ Real Madrid ដំឡើង​លុយ​ឲ្យ​ស្មើនឹង Lionel Messi ដែល​ជា​ដៃគូ​ប្រជែង​របស់​ខ្លួន​។ នេះ​ក៏​ដោយសារ​តែ​ប្រាក់​ចំណូល​របស់​កីឡាករ​ជនជាតិ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ​មិន​ស្មើនឹង Neymar និង Messi ឡើយ​ទោះបីជា​ខ្លួន​ខ្លាំង​ប៉ុនណា​ក៏​ដោយ ។

តើ​នៅ​ពេល​ឆាប់​ៗ​នេះ Real Madrid ពិតជា​អាច​សម្រេច​បំណង​យក​កីឡាករ​សំណព្វចិត្ត​របស់ PSG មក​លេង​នៅ​ក្លិប​របស់​ខ្លួន​ដែរ​ឬទេ? មាន​តែ​ចាំ​មើល​ទាំងអស់​គ្នា !

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ