ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តី​ហាម​​ផឹករាល់ថ្ងៃអត់​ស្តាប់ ដេកបែកឈាមស្តូក

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​ប្តី​វាយ​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​ដេក​ស្តូក កាលពី​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៩ មីនា នៅ​ភូមិ​សំប៉ាន​ក្រោម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ដោយសារ​តែ​ប្ដី​ខឹង​ព្រោះ​ហាម​មិន​ឱ្យ​ផឹកស្ រា​មិន​ស្ដាប់​តាម​សោះ…

ខេត្តកណ្តាល ៖ ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​ប្តី​វាយ​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​ដេក​ស្តូក កាលពី​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៩ មីនា នៅ​ភូមិ​សំប៉ាន​ក្រោម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ដោយសារ​តែ​ប្ដី​ខឹង​ព្រោះ​ហាម​មិន​ឱ្យ​ផឹកស្ រា​មិន​ស្ដាប់​តាម​សោះ ។ ក្រោយ​ពី​វាយ​ប្រពន្ធ​ឱ្យ​របួសធ្ងន់​ហើយ ប្ដី​បាន​ដាក់​មេ​ប្រូច​បាត់ ។ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​កាល់​ម៉ែ​ត ។ មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ បឹង គួ​យ អាយុ​៤៤​ឆ្នាំ​ជា​កសិករ មាន​ទីលំនៅ​ភូមិ​សំប៉ាន​ក្រោម ឃំ​ុ​ព្រែក​អំបិល ស្រុក​ស្អាង ។ ចំណែក​លោក​ប្ដី​ឈ្មោះ សួន តុង​ម៉េ​ង អាយុ​៤៤​ឆ្នាំ​ជា​កសិករ អ្នក​ទាំង​ពីរ​មានកូន​ចំនួន​បី​នាក់ ។

តាម​នគរបាល​ប៉ុស្តិ៍​និយាយ​ថា កន្លង​ទៅ​ជន​រង​គ្រោះ​តែងតែ​ផឹកស្រា​ជា​ប្រចាំ​ក្លាយជា​ស្ត្រី​ប្រមឹក​ទៅ​ហើយ ចំណែក​ប្ដី​តែងតែ​ប្រាប់​ឱ្យ​ឈប់​ផឹកស្រា តែ​ជន​រង​គ្រោះ​មិន​ស្ដាប់​តាម​ទេ​។ នៅ​ថ្ងៃ​ទី​១៩ មីនា វេលា​ម៉ោង​៧​និង​១៥​នាទី អ្នក​ទាំង​ពី​ក៏​មាន​ទំនាស់​ពាក្យ​សំដី​គ្នា ពេល​នោះ​ឈ្មោះ​ប្តី​ខឹង​ប្រពន្ធ​និយាយ​មិន​ស្តាប់​ថា ឈប់​ឱ្យ​ផឹកស្រា ប៉ុន្តែ​ស្ត្រី​ជា​ប្រពន្ធ​នៅ​តែ​មិន​ស្តាប់​ក៏​យក​ដំបង​វាយ​ទៅ​លេ​ី​ប្រពន្ធ​ត្រូវ​ចង្កា​និង​ក្បាល បែក​ឈាម​សន្លប់​ស្ដូកស្ដឹងរ​ងរ​បួស​ជា​ទម្ងន់​ ហើយ​ប្តី​នោះ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ ភ្លាម​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​អំបិល​ចុះ​ទៅ​ដល់​កន្លែង​កេ​ី​ត​ហេតុ និង​ជួយ​អន្តរា​គមន៍​បញ្ជូន​ស្ត្រី​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ស្រុក​កោះធំ​។ លុះ​ព្រឹក​ឡើង​ក៏​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕ ​

អត្ថបទសរសេរ ដោយ