ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខខណ្ឌ​អ្វីខ្លះ? ទើបទទួល​បាន​នូវ​គោ​រម្យ​ងារ«​ឧកញ៉ា​»

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គោ​រម្យ​ងារ​ «​ឧកញ៉ា​»​បាន​មកដោយ​ព្រះរាជក្រឹត្យ​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហា​ក្សត្រ ។ លក្ខខណ្ឌ​ដែល​អាច​ទទួល​បាន​នូវ​គោ​រម្យ​ងារ «​ឧកញ៉ា​» គឺ​សប្បុរសជន​ទាំងឡាយ​ណា ​ដែល​បាន​បរិច្ចាគ​ទ្រព្យធន​ផ្ទាល់ខ្លួន​ជួយ​សង្គម​ជាតិ ដំបូង​ចាប់ពី​មួយ​សែន​ដុល្លារ​ឡើង​ទៅ…

រាជធានី​ភ្នំពេញ ៖ គោ​រម្យ​ងារ​ «​ឧកញ៉ា​»​បាន​មកដោយ​ព្រះរាជក្រឹត្យ​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហា​ក្សត្រ ។ លក្ខខណ្ឌ​ដែល​អាច​ទទួល​បាន​នូវ​គោ​រម្យ​ងារ «​ឧកញ៉ា​» គឺ​សប្បុរសជន​ទាំងឡាយ​ណា ​ដែល​បាន​បរិច្ចាគ​ទ្រព្យធន​ផ្ទាល់ខ្លួន​ជួយ​សង្គម​ជាតិ ដំបូង​ចាប់ពី​មួយ​សែន​ដុល្លារ​ឡើង​ទៅ និង​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ ​ដើម្បី​ព្រះ​រាជទាន​នូវ​គោ​រម្យ​ងារ​នេះ ។ ឈាន​មក​ដល់​ខែមីនា ឆ្នាំ​២០១៧ សប្បុរស​ជនទាំងឡាយ​ណា ដែល​បាន​បរិច្ចាគ​ទ្រព្យធន​ផ្ទាល់ខ្លួន ជួយ​ស្ថាបនា​ជាតិ ចាប់ពី​៥០​ម៉ឺន​ដុល្លារ ​ឡើង​ទៅ ទើប​នាយក​រដ្ឋមន្ត្រី​សម្រេច ​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​ព្រះ​រាជទាន​នូវ​គោ​រម្យ​ងារ​ឧកញ៉ា​ ដែល​អាច​បញ្ជាក់​បាន​ថា ឧកញ៉ា​ឡើងថ្លៃ​មួយ​ជា​ប្រាំ ។

ទោះជា​យ៉ាងនេះ​ក្តី សម័យ​សន្តិភាព​និង​ការ​អភិវឌ្ឍ​របស់​តេ​ជោ​សែន នាយក​រដ្ឋមន្ត្រី​ ធ្វើ​ឱ្យ​ពាណិជ្ជករ​ទាំង​ឡាយ រកស៊ី​កាន់តែ​កាក់កប​អ្នកមាន​ធនធាន​កាន់តែ​កើនឡើង ។ ទោះបី​ត្រូវ​ចំណាយ​ស្ថាបនា​ជាតិ​លើស​ពី​៥០​ម៉ឺន​ដុល្លារ​ក្តី ក៏​បាន​កត់សម្គាល់​ឃើញ​ថា មាន​សប្បុរសជន​អ្នកមាន​មិន​តិច​ទេ ដែល​បាន​ទទួល​គោ​រម្យ​ងារ​«​ឧកញ៉ា​»​ចាប់ពី​ឆ្នាំ​២០១៧​មក ។

គួរ​កត់​សម្គាល់ថា កាល​២​ឆ្នាំ​មុន​នេះ​ «​កោះសន្តិភាព​» ​បាន​ផ្សាយ​ម្តង​មក​ហើយ នូវ​បញ្ជីរាយនាម​ «​ឧកញ៉ា​»​ក្រៅផ្លូវការ​មួយ ដែល​ជា​លទ្ធផល​នៃ​ការ​ព្យាយាម​ស្រាវជ្រាវ​ដោយ​កោះសន្តិភាព ។ ការ​ផ្សាយ​នូវ​បញ្ជី​ឈ្មោះ​​កន្លង​មក ជឿជាក់​ថា​មិន​ទាន់​អស់​ឈ្មោះ ​«​ឧកញ៉ា​»​ នៅឡើយ​ទេ ។ ប៉ុន្តែ​ដោយសារ​សំណូមពរ​របស់​មហាជន​បាន​សុំ​ឱ្យ​ជួយ​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​បន្ត​ទៀត​នូវ​ចំនួន​«​ឧកញ៉ា​»​ដែល​មាននៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ការិយាល័យ​និពន្ធ​យើង​ក៏​បាន​ទទួលយក​នូវ​សំណូមពរ​នេះ ព្រមទាំង​បាន​ព្យាយាម​ស្រាវជ្រាវ​បន្ថែម​ប្រកបដោយ​ភាព​អំណត់ ពី​ស្ថាប័ន​ជាតិ​ជាន់ខ្ពស់​អស់​រយៈពេល​យ៉ាង​យូរ ទើប​ទទួល​បាន​ក្រៅផ្លូវការ ពី​លេខ​រៀង​ទី​១​ នៅ​ឆ្នាំ​ចាប់ផ្តើម​ដំបូង​១៩៩៣ ​រហូត​មក​ដល់​ឆ្នាំ​២០១៧ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ទោះជា​មិន​ទាន់​បាន​សុ​ក្រិ​ត្យ​១០០%​ក៏​ដោយ កោះសន្តិភាព​បាន​សម្រេច​ចេញ​ផ្សាយ ដែល​ជា​សមិទ្ធផល​ស្រាវជ្រាវ​ជូន​អ្នក​អាន​តាម​សំណូមពរ ព្រមទាំង​សូម​មេត្តា​អធ្យាស្រ័យ មេត្តា​យោគ​យល់​ផង និង​មេត្តា​ខន្តី​ញោម បើ​ការ​ផ្សាយ​នេះ ​មាន​ខុស​ឈ្មោះ ខុស​អក្ខរាវិរុទ្ធ​បន្តិចបន្តួច ​ឬ​បាត់​ឈ្មោះ​ដោយ​ប្រការ​ណាមួយ​ ដែល​យើង​យល់​ថា ​ជា​កំហុស​អ​ចេតនា​ផ្នែក​បច្ចេកទេស ។

សូមមេត្តាតាមដានអាន ជាបន្តបន្ទាប់​រហូតដល់ចប់​នៅលើទំព័រកាសែត​កោះសន្តិភាព​ ដោយមេត្រីភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ