ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹបអូស​ឈើ​អារ​ខុសច្បាប់ ប្រមាណ​ជា​៣០​ម៉ែត្រគូប

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ឈើ​អារ​ដោយ​រណា​យន្ត ប្រភេទ​លេខ​២​ប្រមាណ​ជា​៣០​ម៉ែត្រគូប​ត្រូវ​បាន រឹបអូស​ដោយ​កម្លាំង​សមត្ថកិច្ច​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ភូមិ​ស្រឡៅ ឃុំ​អន្លុង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។…

ខេត្តស្ទឹងត្រែង ៖ ឈើ​អារ​ដោយ​រណា​យន្ត ប្រភេទ​លេខ​២​ប្រមាណ​ជា​៣០​ម៉ែត្រគូប​ត្រូវ​បាន រឹបអូស​ដោយ​កម្លាំង​សមត្ថកិច្ច​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ភូមិ​ស្រឡៅ ឃុំ​អន្លុង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ថា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​គំនរ​ឈើ​អារ​រាប់រយ​កន្ទុយ ត្រូវ​ស្តុក​នៅ​ទីតាំង​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ស្រឡៅ​។ ប្រភព​ដដែល​បន្ត​ថា ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​ទើប​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ចុះ​ធ្វើការ​រឹបអូស​តែ​ម្តង​។

ស្ថិត​ក្នុង​ការ​បង្ក្រាប​រឹបអូស​ឈើ​អារ​ខាងលើ ដំបូង​ឡើយ​មាន​វត្តមាន​នាយ​នាយ​រង​ការិយាល័យ និង​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ប្រមាណ​ជា​៦​នាក់ បន្ទាប់​មក​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ នាយ​នាយ​រង​ផ្នែក​សង្កាត់ និង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។ លុះ បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លុង​ជ្រៃ​ចំនួន​២​នាក់​បន្ថែម​ទៀត​ដើម្បី​ជ្រំ ជ្រែង​អន្តរ​គម​ន៍ ក្នុង​ការ​បង្ក្រាប​រឹបអូស​នោះ​ដែរ​។ ជាក់ស្តែង​ក្រោយ​ការ​ពិនិត្យ​លើ​វត្ថុ​តាង​បទ ល្មើស​ជំនាញ​បាន​សម្រេច ធ្វើការ​រឹបអូស​ដោយ ប្រើប្រាស់​រថយន្ត​ក្នុង​ការ​ដឹក​ជញ្ជូន​ទៅ​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ ដែល​ជា​ការ​ប៉ាន់ស្មាន ដំបូង​អាច​ក្នុង​កម្រិត​ប្រមាណ​ជា​៣០​ម៉ែត្រគូប​។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ឈើ​អារ​ទាំង នោះ​ត្រូវ​គេ​ប្រើប្រាស់​រណា​យន្ត រួច​ដឹក​ជញ្ជូន ពី​តំបន់​មួយ​ចំនួន​ស្ថិត​នៅ​តំបន់​ភូមិសាស្ត្រ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មក​ស្តុក​ក្នុង​គោលដៅ​ខាងលើ​រង់ចាំ​មធ្យោបាយ​ដើម្បី​ដឹក​ជញ្ជូន​ទៅ​ខេត្តព្រៃវែង និង​ស្វាយ​រៀង​។ បើ​តាម​ការ​បញ្ជាក់​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ថា មក​ទល់​ម៉ោង​ប្រមាណ​ជាង​៧​យប់​ទៅ ហើយ​កម្លាំង​កម្មករ​មិន​ទាន់​ប្រមូល​អស់​នៅឡើយ​ទេ តែ​យ៉ាងណា​កម្លាំង​សមត្ថកិច្ច​បន្ត​យាមកាម​រហូត​ទល់​ព្រឹក​ប្រសិនជា​មិន​អស់​៕
https://youtu.be/of5ZbjQfQxA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ