ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​សប្បាយចិត្ត និង​សូម​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ


ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ បាន​រីករាយ​សប្បាយចិត្ត ដោយ​បាន​គ្រូពេទ្យ​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​ព្យាបាល​ឲ្យ​ដោយ​ឥត​គិតថ្លៃ​ចំពោះ​ពួក​គាត់​រយៈពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៧ និង​១៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ឃុំ​ច្រេស និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច​។ ប្រជាពលរដ្ឋ​ទាំងនោះ បាន​លើក​ឡើង​ថា ពួក​គាត់​មាន​សេចក្តី​ត្រេកអរ​ជា​ខ្លាំង ដោយ​បាន​គ្រូពេទ្យ​ស្ម័គ្រចិត្ត របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​មក​ព្យាបាល​ដល់​ពួក​គាត់ ដែល​មាន​ជំងឺ​តែ​ខ្វះ​លទ្ធភាព ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឯកជន​។ ពួក​គាត់​បញ្ជាក់​ថា ជំងឺ​គាត់​មាន​ឈឺ​ខ្នង ឈឺចង្កេះ ក្រពះ ពោះវៀន និង​កើត​ដុំ​គីស​ជាដើម​។

ពួក​គាត់​សូម​ថ្លែងអំណរគុណ គ្រូពេទ្យ អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​បញ្ជូន​គ្រូពេទ្យ ជំនាញ​ៗ មក​ព្យាបាល​ពួក​គាត់​ដោយ​ឥត​គិតថ្លៃ​ក្នុង​ពេល​នេះ​។ ជាមួយ​គ្នា​ដែរ លោក ស៊ន សំអាត អភិបាលរង​ស្រុក​កំពង់ត្រឡាច បាន​បញ្ជាក់​ថា គ្រូពេទ្យ​ស្ម័គ្រចិត្ត របស់​យុវជន​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ដឹកនាំ​ដោយ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត មក​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ក្នុង​ពេល​នេះ​មាន​រយៈពេល ២​ថ្ងៃ​។ គ្រូពេទ្យ​យុវជន​សម្តេច​តេ​ជោ ដែល​ចុះ​មក​ព្យាបាល​ជូន​ប្រជាពលរដ្ឋ នេះ​បាន​សហការ​ជាមួយ សមាគម​ន៍​គ្រូពេទ្យ (​ឆឺ​ជី​) ដែល​មាន​គ្រូពេទ្យ​ចំនួន​១០​ប្រទេស​។ តាម​គម្រោង​ព្យាបាល​រយៈពេល​២​ថ្ងៃ ដែល​មាន​ទីតាំង​ចំនួន​២ គឺ​ឃុំ​ច្រេស និង​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច​នេះ មាន​ចំនួន​ជាង​៣​ពាន់​នាក់​។ ប៉ុន្តែ​ជាក់ស្តែង​ពេល​នេះ គ្រូពេទ្យ​បាន​ព្យាបាល​ជូន​ប្រជាពលរដ្ឋ បាន​ជាង​៥​ពាន់​នាក់ ក្នុង​មាន​ចំនួន​១៤​នាក់​បាន​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ​។

លោក​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ បាន​សប្បាយ​រីករាយ ទោះ​ថា​ការ​ព្យាបាល​មាន​រយៈពេល​ខ្លី​ក៏​ពិត​មាន តែ​មាន​ប្រសិទ្ធភាព ល្អ​ណាស់​។​ការ​ព្យាបាល​របស់​គ្រូពេទ្យ​មាន ជំងឺ​ស្ត្រី ជំងឺ​មាត់​ធ្មេញ ចាក់​ម្ជុល​វិទ្យាសាស្ត្រ ជំងឺ​ភ្នែក និង​វះកាត់​ខ្នាត​តូច​ជាដើម​។ ជាមួយ​គ្នា​នេះ ក្នុង​នាម​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច ជំនួស​ជូន​ឯកឧត្តម អភិបាលខេត្ត​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច តេ​ជោ និង សូម​អរគុណ​ដល់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ដឹកនាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត មក​ជួយ​ព្យាបាល ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ក្នុងថ្ងៃនេះ និង​សូម​ថ្ងៃក្រោយ បើ​មានឱកាស​ក្នុង​នាម​អាជ្ញាធរ​ស្រុក សូម​គោរព​អញ្ជើញ ក្រុម​គ្រូពេទ្យ​ខាងលើ​នេះ មក​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ក្នុងស្រុក​កំពង់ត្រឡាច ក៏​ដូច​ជា​ខេត្តកំពង់ឆ្នាំង​ជា​ថ្មី​ទៀត​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ