ការសិក្សាមួយនិយាយថា ជារៀងរាល់ថ្ងៃយើងមិនបានដឹងថា មានមេរោគប៉ុន្មាននទេដែលឆ្លងតាមរយៈកាំបិតចិតបន្លែ និងហាន់សាច់ជាដើម ។ ពិតណាស់វេជ្ជបណ្ឌិតតែងតែណែនាំឱ្យលាងដៃមុននឹងហូបអាហារខ្លាចក្រែងឆ្លងមេរោគតាមដៃ ប៉ុន្តែមានមេរោគច្រើនណាស់ដែលយើងមើលនឹងភ្នែកមិនឃើញ ហើយវាទំនៅលើកាំបិតប្រើប្រាស់ធ្វើម្ហូបប្រចាំថ្ងៃ ។
អ្នកស្រាវជ្រាវនៅឯមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារនៃសាកលវិទ្យាល័យចចជៀបានប្រើកាំបិតថ្មីចិតបន្លែ និងផ្លែឈើ៦ប្រភេទដែល មានប៉ាតដោយកម្រិតមេរោគរលាកថ្លើមប្រភេទA និងបាណកជាតិដែលបង្កឱ្យក្អួតហៅថា Norovirus ។ ជាងពាក់កណ្ដាលនៃគ្រឿងប្រដាប់ប្រើប្រាស់ទាំងនោះត្រូវបានឆ្លងដោយមេរោគ ។ ការសិក្សានេះធ្វើឡើងទៅលើត្រសក់ ស្រ្តប័ររី ប៉េងប៉ោះ ការ៉ុត ត្រសក់ស្រូវ ។ មេរោគនោះវាឆ្លងពីកាំបិតមិនថាកាំបិតនោះមុត ឬក៏រឹលនោះទេគឺវាតោងបានទាំងអស់ ។
អ្នកស្រាវជ្រាវម៉ារីលីន អេរីកសាន់បានប្រាប់AFP ថាការសិក្សារកឃើញថា វាមានសារសំខាន់សម្រាប់អ្នកដែលមានប្រព័ន្ធសាំុទន់ខ្សោយ ។ នាងបានផ្ដល់ការណែនាំថាយកល្អនៅពេលដែលធ្វើម្ហូបរួចត្រូវលាងកាំបិតឱ្យបានស្អាតដោយប្រើទឹកសម្រាប់លាងសម្ភារផ្ទះបាយ ។
កាលពីមុនការសិក្សាគឺគ្រាន់តែផ្ដោតទៅលើបាក់តេរីប៉ុណ្ណោះដែលឆ្លងតាមរយៈគ្រឿងប្រើប្រាស់ក្នុងផ្ទះបាយមិនមានមេរោគទេ ។ការសិក្សាកាលពីឆ្នាំ២០១១រកឃើញថាមេរោគប្រភេទ norovirus គឺជាមេរោគបង្កឱ្យមានជំងឺពុលអាហារ ឬក៏រាករូសនៅសហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ