ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ទេសចរណ៍​បូកគោ​ត្រូវបាន​បើក​ឱ្យ​ភ្ញៀវ​ទៅកំសាន្ត​៥ថ្ងៃ

13 ឆ្នាំ មុន

ខេត្តកំពត​ ៖ ​ក្រោយពី​មានការ​ស្តារ និង​អភិវឌ្ឍន៍​​លើ​វិស័យ​ទេសចរណ៍​របស់រាជរដ្ឋាភិ​បាល​​​ដែលមានសម្តេច​អគ្គមហាសេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​​​នៃព្រះរាជាណាចក្រ​កម្ពុជា ​ជា​ប្រមុខ ​នៅ​គ្រប់​​​ហេដ្ឋា​រចនាសម្ព័ន្ធ​​ ​សល់​​ពី​គំនរ​ផេះ​​ផង់​​ដោយសារ​សង្គ្រាម​​​អូស​បន្លាយ​​​ និង​របប​ប្រល័យ​​ពូជ​​សាសន៍ ប៉ុល ពត វិស័យ​​​ទេសចរណ៍​​ត្រូវបាន​ស្តារ និង​អភិវឌ្ឍន៍​​​ឡើងវិញ គ្រប់​តំបន់​នៅទូទាំង​ប្រទេស ។ ដោយ​ឡែកលើ​ទឹកដី​ខេត្ត​​​កំពត

ខេត្តកំពត​ ៖ ​ក្រោយពី​មានការ​ស្តារ និង​អភិវឌ្ឍន៍​​លើ​វិស័យ​ទេសចរណ៍​របស់រាជរដ្ឋាភិ​បាល​​​ដែលមានសម្តេច​អគ្គមហាសេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​​​នៃព្រះរាជាណាចក្រ​កម្ពុជា ​ជា​ប្រមុខ ​នៅ​គ្រប់​​​ហេដ្ឋា​រចនាសម្ព័ន្ធ​​ ​សល់​​ពី​គំនរ​ផេះ​​ផង់​​ដោយសារ​សង្គ្រាម​​​អូស​បន្លាយ​​​ និង​របប​ប្រល័យ​​ពូជ​​សាសន៍ ប៉ុល ពត វិស័យ​​​ទេសចរណ៍​​ត្រូវបាន​ស្តារ និង​អភិវឌ្ឍន៍​​​ឡើងវិញ គ្រប់​តំបន់​នៅទូទាំង​ប្រទេស ។

ដោយ​ឡែកលើ​ទឹកដី​ខេត្ត​​​កំពត ក្រោម​កិច្ច​​ខិត​ខំ​ប្រឹងប្រែង​​អនុវត្ត​​នូវ​គោល​នយោ​បាយ​​​ចតុ​កោណ​​របស់រាជ​រដ្ឋាភិបាល​​ពី​អាជ្ញាធរ​​ខេត្ត ដែល​មាន​​លោក​ខូយ ឃុនហ៊ួរ ជា​អភិបាល​ខេត្ត និង​ទីប្រឹក្សា​ផ្ទាល់សម្តេច​អគ្គមហាសេនា​បតី​តេជោ​​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​​នៃព្រះរាជាណាចក្រ​​កម្ពុជា បាន​និង​កំពុង​​ខិតខំ​ស្តារ​ការអភិវឌ្ឍន៍​​​បាន​យ៉ាង​ល្អ​​ប្រសើរ​​ ជាពិសេស​កសាង​តំបន់​ទេស​ចរណ៍​​​មាន​​រមណីយដ្ឋាន​​ជា​ច្រើន​​កន្លែង ដើម្បី​​​ឱ្យ​ភ្ញៀវ​​ជាតិ និង​អន្តរជាតិ មក​​ទស្សនា​​កំសាន្ត​​ ដូច​ជា​​រមណីយ​ដ្ឋាន​​ទេសចរណ៍​ធម្មជាតិ​​​ទឹកឈូ ​មាន​សួនសត្វ ​និង​​ដំណាំ​ហូប​ផ្លែ​ជា​ច្រើនមុខទៀត ។

រមណីយ​ដ្ឋាន​​ភ្នំឈ្ងោក​​​ ទំនប់​​​ប្រទាក់​ក្រឡា​​ស្ថិត​ក្នុង​​ស្រុក​ទឹក​ឈូ ​រមណីយដ្ឋាន​​​ប៉ាទី​យ៉ា​រីសត ព្រែក​​​អំពិល ស្ថិត​ក្នុងឃុំ​​កោះតូច​ ស្រុកទឹក​ឈូ ​​សំបូរ​ដោយ​​ម្ហូប​​គ្រឿង​សមុទ្រ ​រមណីយដ្ឋាន​​អន្លុង​ធំ ស្ថិត​ក្នុង​​​​ឃុំព្រែក​ត្នោត ស្រុកទឹកឈូ ​ដែល​មាន​​ចំងាយ​​១៨គីឡូម៉ែត្រ​​ពី​ក្រុង​កំពត ។ ក្រៅពី​រមណីយដ្ឋាន​​​ទេសចរណ៍​ធម្មជាតិ​មួយ​ចំនួន​​ខាង​លើ ​នៅមាន​រមណីយដ្ឋាន​​ទេសចរណ៍​​​ធម្ម​ជាតិ​ដ៏ត្រកាល​​មួយទៀត​គឺ​​​រមណីយដ្ឋាន​​បូក​គោ​ ដែល​​​​ជា​រៀង​រាល់ថ្ងៃ​បុណ្យ​ជាតិ​ ឬ​ចូល​ឆ្នាំ​​សាកល​​​គេឃើញ​​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​​​តែង​តែ​​មក​​លំហែ​កាយ​​នៅទីនោះ ដើម្បី​​​ស្រូប​​យក​ខ្យល់​​​អាកាស​ដ៏​បរិសុទ្ធ​​ និងទស្សនា​​តាមរមណីយដ្ឋាន​​​​តូចៗ ​នៅ​លើ​កំពូល​ភ្នំ​​ជាច្រើន​​កន្លែង​​ដូចជា រមណីយដ្ឋាន​ទឹកធ្លាក់ស្រែ​​១០០ វត្ត​សំពៅ​​៥ សំណាក់​​ស្លា​ខ្មៅ កាស៊ីណូពីអតីត​​កាលជា​ដើម និង​មាន​កន្លែង​​សំរាប់​កំសាន្ត​ជា​ច្រើនទៀត ។

លោក​​​យ៉ង ភិរម្យ ប្រធាន​​ឧទ្យាន​​ជាតិ​ព្រះ​​មុនី​វង្ស​បូកគោ បាន​ឱ្យកោះសន្តិភាព​​ដឹង​ថា នៅ​ថ្ងៃ​បុណ្យ​​​​ចូលឆ្នាំ​ចិន-វៀតណាម​​នេះ តំបន់​​រមណីយដ្ឋាន​​ទេសចរណ៍​​បូកគោ​​បានបើក​​ឱ្យ​ភ្ញៀវ​​​ឡើង​ទៅលេង​កំសាន្ត​​រយៈ​ពេល​​​ប្រាំ​ថ្ងៃ​​ចាប់​ពី​ថ្ងៃទី​២ ដល់​​ថ្ងៃ​ទី​៦ កុម្ភៈ​ ។ លោក​បន្ត​ទៀត​​ថា ​ផ្នែក​សុវត្ថិភាព​តា​ម​ផ្លូវ គឺ​ផ្លូវ​​​​ក្រាល​ដោយ​​​​កៅស៊ូ​ទៅ​ដល់​កំពូល​ភ្នំ​ខាងលើ​ និង​មាន​​ផ្លូវ​ចាក់​បេតុង​យ៉ាងស្អាត​​ផងដែរ ។ ចំពោះ​សន្តិសុខ​​​សណ្តាប់​ធ្នាប់​​ និង​អនាម័យ​​​បរិស្ថាន​គ្រប់​ផ្នែក​​​ត្រូវ​បាន​​​​ធានា​​ដោយ​កំលាំង​សមត្ថ​កិច្ច​​ និងស្ថាប័ន​​ពាក់​ព័ន្ធ​​​ រួមសហការ​ការពារជូន​ភ្ញៀវ​បានយ៉ាង​ល្អ ។ ប៉ុន្តែ​​លោក​បាន​សំណូមពរ​​ចំពោះ​ភ្ញៀវ​​​ដែល​មក​កំសាន្ត​​​ផងដែរ ​កុំភ្លេច​​ដាក់​ប្រដាប់​ការ​ពារ​​​ធាតុ​ត្រជាក់ ដូចជា​​អាវរងា និង​ភួយ​ក្រាស់ៗជាដើម​ ពីព្រោះ​អាកាស​ធាតុ​​នៅលើ​​​ភ្នំបូកគោ​ត្រជាក់​ជាង​​​​តំបន់​​រមណីយដ្ឋាន​​នៅខាង​ក្រោម​ ។

លោក​យ៉ង ភិរម្យ ​បន្ត​ទៀត​ថា ឆ្នាំ​កន្ល​ង​មក បុណ្យ​​​​ចូល​ឆ្នាំ​ចិន​​​មាន​ភ្ញៀវ​ទេស​ចរ​ទៅកំសាន្ត​​​តិច​ជាង​ចូល​ឆ្នាំ​ខ្មែរ ព្រោះ​​​ពេល​នោះ​ផ្លូវ​នៅ​មានការ​ខូចខាត​​ជា​ច្រើន​​កន្លែង​​ លុះ​ពេល​​​បុណ្យ​ចូលឆ្នាំ​ខ្មែរ ផ្លូវ​ក៏​ត្រូវ​បាន​​ធ្វើ​​ហើយ​​​ជាង​ពាក់​កណ្តាល ​បង្ក​ការ​ងាយ​ស្រួល​ក្នុង​ការ​​ធ្វើ​ចរាចរណ៍​​របស់​ភ្ញៀវ​​​​ទើប​មាន​​ភ្ញៀវ​​​ឡើ​ងទៅ​​កំសាន្ត​​ដល់​ទៅ​​​ជាង​​ពីរ​​ពាន់​​រថយន្ត ស្មើ​នឹង​​​ចំនួន​មនុស្ស​​គិតជា​មធ្យម​ជាង​មួយ​ម៉ឺននាក់ ។ ចំណែក​​ចូលឆ្នាំ​ចិន ​​ចំនួន​រថយន្ត​ឡើង​​ទៅកំសាន្ត​​មាន​​​តែមួយពាន់​គ្រឿង​​ ​គិតជា​​​មនុស្ស​ជាង​​៥.០០០​នាក់ប៉ុណ្ណោះ ។ ​ឆ្នាំ​នេះ​​ភ្ញៀវ​ទេសចរ​អាចកើនឡើង​ជាង​ឆ្នាំ​មុន​ៗ ពីព្រោះ​​​​ផ្លូវ​ថ្នល់​​ក៏ល្អ​​ហើយ​​​ភ្ញៀវ​​ចង់​ទៅ​មើល​ការ​​អភិវឌ្ឍន៍​​របស់​ក្រុម​ហ៊ុន​​សុខា​អូតែល​ ដែលកំពុង​​តែអភិ​វឌ្ឍន៍​​​លើ​តំបន់​រមណីយដ្ឋាន​​នេះផងដែរ ៕​