ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ជាង​៨​ម៉ឺ​ននាក់មក​​ផ្តិតរូប​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្តាល​ប្រាសាទ​​អង្គរ​វត្ត​

5 ថ្ងៃ មុន
  • សៀមរាប

រាជធានី​ភ្នំពេញ​៖ ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ​ប្រមាណ៨០៤៦៣​នាក់ ទស្សនានិង​ផ្តិត​យករូប​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត ឬ​សម​រាត្រី​ក្នុង​រយៈពេល៣​ថ្ងៃ​។ ​នេះ​បើតាម​រដ្ឋបាល​ខេត្តសៀមរាប​។ យោង​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៥ ​នៅ​ប្រាសាទអង្គរវត្ត​មាន​ភ្ញៀវ​ចូល​មក​ទស្សនា​ថ្ងៃ​រះចំ​កណ្តាល​ប្រា​សាទ​ចំនួនប្រមាណ២៣ ០០០​នាក់…

រាជធានី​ភ្នំពេញ​៖ ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ​ប្រមាណ៨០៤៦៣​នាក់ ទស្សនានិង​ផ្តិត​យករូប​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត ឬ​សម​រាត្រី​ក្នុង​រយៈពេល៣​ថ្ងៃ​។ ​នេះ​បើតាម​រដ្ឋបាល​ខេត្តសៀមរាប​។

យោង​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៥ ​នៅ​ប្រាសាទអង្គរវត្ត​មាន​ភ្ញៀវ​ចូល​មក​ទស្សនា​ថ្ងៃ​រះចំ​កណ្តាល​ប្រា​សាទ​ចំនួនប្រមាណ២៣ ០០០​នាក់ ក្នុង​នោះ ​ភ្ញៀវ​បរទេស​ចំនួន២១៣០​នាក់ និង​ភ្ញៀវ​ខ្មែរ​ចំនួន២០៨៧០​នាក់ ដើម្បី​ផ្តិត​យក​រូបភាព​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៅ​អង្គរវត្ត ដែល​ព្រះអាទិត្យ​រះ​ឡើង ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត ឬ​សម​រាត្រី​។

ក្នុង​រយៈពេល​បី​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ប្រមាណ៨០៤៦៣​នាក់ ក្នុង​នោះ​ភ្ញៀវ​បរទេស​ចំនួន ៩ ២៣៣​នាក់ និង​ភ្ញៀវ​ខ្មែរ​ចំនួន៧១២២០​នាក់​។ សូម​បញ្ជាក់​ផង​ដែរ​ថា សម​រាត្រី​អង្គរ ( Angkor Equinox ) គឺជា​ព្រឹត្តិការណ៍​ដែល​ព្រះ អាទិត្យ​រះ​ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត ប​ង្កើត​បាន​ផ្ទាំងទស្សនីយភាព​ដ៏​ស្រស់​ស្អាត និង​អស្ចារ្យ​របស់​ដូនតា​ខ្មែរ​បន្សល់​ទុក​ដល់​មនុស្សជាតិ​បាន​ឃើ​ញ និង​យល់​អំពី​ជំនឿ និង​វិទ្យា សាស្ត្រ​ពិត ប​ង្កើត​បាន​នូវ​ភាព​ទាក់ទាញ​ដល់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើ ន​កុះករ​មក​ទ ស្សនា និង​ផ្តិត​យក​អនុស្សាវរីយ៍​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​ព្រះ​បរម​វិស្ណុ​លោក ឬ​ប្រាសាទអង្គរវត្ត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ