ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ ហួស ប្រកាស​ចុះ​ផ្សព្វផ្សាយ​ឈុត​ស្បៃ​ខ្មែរ​ទូ​ទាំង​២៥​ខេត្ត-​ក្រុង

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បេក្ខភាព​បវរកញ្ញា​វ័យក្មេង​ ល្អ ហួស បាន​ប្រកាស​ពី​ការ​ចុះ​ផ្សព្វផ្សាយ​ឈុត​​ស្បៃ​ខ្មែរ​នៅ​ទូ​ទាំង​២៥​ខេត្ត​-ក្រុង​នៃ​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ចូលរួម​ផ្សព្វ​ផ្សាយ​​ឲ្យ​បាន​ទូលំ​ទូលាយ​ថែម​ទៀត ​អំពី​សម្លៀក​បំពាក់​ដែល​ជា​អត្តសញ្ញាណ​របស់​ជាតិ ។ ទន្ទឹម​នឹង​ការ​ប្រកាស​ធ្វើ​រឿង​ខាងលើ​នេះ…

រាជធានីភ្នំពេញ ៖ បេក្ខភាព​បវរកញ្ញា​វ័យក្មេង​ ល្អ ហួស បាន​ប្រកាស​ពី​ការ​ចុះ​ផ្សព្វផ្សាយ​ឈុត​​ស្បៃ​ខ្មែរ​នៅ​ទូ​ទាំង​២៥​ខេត្ត​-ក្រុង​នៃ​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ចូលរួម​ផ្សព្វ​ផ្សាយ​​ឲ្យ​បាន​ទូលំ​ទូលាយ​ថែម​ទៀត ​អំពី​សម្លៀក​បំពាក់​ដែល​ជា​អត្តសញ្ញាណ​របស់​ជាតិ ។

ទន្ទឹម​នឹង​ការ​ប្រកាស​ធ្វើ​រឿង​ខាងលើ​នេះ ល្អ ហួស ក៏​បាន​ស្នើ​ឲ្យ​មានការ​ចូលរួម​ពី​ម្ចាស់​សំអាងការ​នានា​ដែល​នៅ​តាម​ខេត្ត​ទាំងអស់​ចូលរួម​សហការ ដោយ​នាង​នឹង​ធ្វើការ​ទាក់ទង​ទៅ​ដោយ​ផ្ទាល់​នៅ​ពេល​ដែល​នាង​ចុះ​ទៅ​ខេត្ត​ណាមួយ​នោះ ។

តាម​រយៈ​សំ​ណេ​រ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម ល្អ ហួស បាន​លើក​ឡើង​ថា នាង​ខ្ញុំ​ល្អ​ហួស​នឹង​​ចុះ​ផ្សព្វផ្សាយ​ឈុត​ស្បៃ​ខ្មែរ​25​ខេត្ត​ក្រុង បង​ៗ​ដែល​ជា​ម្ចាស់​សំអាង​ចង់​តែង​ឈុត​អោយ​ល្អ​ហួស​ថត​សំរាប់​ខេត្តរ​បស់បង​ៗ អាច​ខម​មិន​ឈ្មោះ​សំអាងការ និង​ខេត្តរ​បស់បង​បាន ល្អ​ ហួស​និង​ទាក់ទង​ទៅ ។

ក្រោយ​ឃើញ​ពី​ការ​ប្រកាស​របស់ ល្អ ហួស ធ្វើ​រឿង​ខាងលើ​នេះ​ មហាជន​ជា​ច្រើន​បាន​សម្តែង​​ការ​គាំទ្រ ខ​ណៈពេល​ដែល​ម្ចាស់​សំអាងការ​ជា​ច្រើន​ក៏​បាន​បង្ហាញ​បំណង​ពី​ការ​ចូលរួម​នៅ​ក្នុង​ការ​ជួយ​ការងារ​ជាមួយ​រូប​នាង​ផង​ដែរ ។

គេ​រំពឹង​ថា ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​ឈុត​ស្បៃ​ខ្មែរ​ពី ល្អ ហួស នា​ពេល​នេះ​ គឺជា​ការ​ចូលរួម​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​អំពី​ឈុត​ស្បៃ​ខ្មែរ​ទៅ​កាន់​មហាជន​ជាតិ និង​អន្តរជាតិ ក្នុង​ពេល​ដែល​ឈុត​ស្បៃ​ខ្មែរ​នេះ​កំពុង​ត្រូវ​បាន​ផ្ទះ​លេខ​២​ទាញ​យក​ជា​របស់​គេ ។

ជា​ការ​កត់សម្គាល់ ក្រោយ​ពេល​ដែល​ប្រទេស​ជិតខាង​កម្ពុ​ជាមួយ​កំពុង​តែ​ផ្សព្វផ្សាយ​ពី​ឈុត​ស្បៃ​ថា ​ជា​របស់​គេ​នោះ ថ្មី​ៗ​នេះ​ មាន​អ្នកសិល្បៈ​ខ្មែរ​មួយ​ចំនួន​បាន​ធ្វើ​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​ឈុត​ស្បៃ​ខ្មែរ​ ដើម្បី​បញ្ជាក់​ពី​ម្ចាស់​ដើម​ពិតប្រាកដ​នៃ​ឈុត​ស្បៃ​ខ្មែរ ។

ជាក់ស្តែង ​អតីត​បវរកញ្ញា​នាង កុយ អេ​ន​ណា ក៏​បាន​ធ្វើ​រឿង​ខាងលើ​នេះ​ដែរ ដោយ​នាង​បាន​បញ្ចេញ​ឈុត​អាពាហ៍ពិពាហ៍​នា​សម័យ​បុរាណ​ដែល​មាន​រំលេច​ពី​ស្បៃ​ខ្មែរ​បង្ហោះ​លើ​បណ្តាញ​សង្គម ប្រកបដោយ​ភាព​ទាក់ទាញ ។

ជាមួយនឹង​ការ​រំលេច​រូបភាព​ខាងលើ​នេះ កុយ អេ​ន​ណា ក៏​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា ប្រហែស​បាត់​ប្រយ័ត្ន​គង់ សូម​កូន​ខ្មែរ​គ្រប់​រូប​រួម​គ្នា​ថែរក្សា​ស្បៃ​ខ្មែរ​កុំអោយ​ជាតិ​សាសន៍​ដទៃ​ដណ្តើម​យក​ទៅ​ជា​របស់​គេ​បាន​ ៕  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ