ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​សួន​សុ​បិ​ន្ត កោះ​ច្រែង និង​ក្លាយជា​គោលដៅ​ទេសច​ណ៍​ថ្មី សម្រាប់​ខេត្តក្រចេះ

21 ម៉ោង មុន

ខេត្តក្រចេះ ៖ សម្រស់​សួន​សុបិន កោះ​ច្រែង ​បាន​ត្រៀមខ្លួន​ជាស្រេច ​នា​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ ក្រោម​ការ​រៀបចំក្បូរ​ក្បាច់រចនា​អប​ដោយ​ផ្កា​ចម្រុះ​ពណ៌​រីក​ស្គុះស្គាយ​។ ​តំបន់ទេសចរណ៍​ថ្មី​នេះ ឈ្មោះ សួន​សុ​បិ​ន្ត…

ខេត្តក្រចេះ ៖ សម្រស់​សួន​សុបិន កោះ​ច្រែង ​បាន​ត្រៀមខ្លួន​ជាស្រេច ​នា​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ ក្រោម​ការ​រៀបចំក្បូរ​ក្បាច់រចនា​អប​ដោយ​ផ្កា​ចម្រុះ​ពណ៌​រីក​ស្គុះស្គាយ​។ ​តំបន់ទេសចរណ៍​ថ្មី​នេះ ឈ្មោះ សួន​សុ​បិ​ន្ត កោះ​ច្រែង​មាន​ទីតាំង ស្ថិត​ក្នុង​ឃុំ​កោះ​ច្រែង ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ ដែល​គេ​រំពឹង​ថា និង​ក្លាយ​គោលដៅ​ទេសច​ណ៍​ថ្មីមួយ អាច​ទាក់ទាញ​អ្នក​ទេស​រណ៍ជាតិ និង​អន្តរជាតិ ចូល​លេង​ខេត្តក្រចេះ​កាន់តែ​ច្រើន ​។

ម្ចាស់​សួន​សុ​បិ​ន្ត ​កោះ​ច្រែង ​លោកស្រី សាន ថា​នី បាន​រៀបរាប់​ថា ផ្តើម​ចេញពី​អាជីវកម្ម ​ផែនការ​បែប​គ្រួសារ និងការ​ស្រលាញ់​បរិស្ថាន និង​គ្រួសារ លោកស្រី​ក៏​បាន​រៀបចំ​ជា​ហាង​កាហ្វេ និង​សួន​កំសាន្ដ​នេះ​ឡើ​ង ក្នុង​ដើ​ម​ឆ្នាំ​២០២៥ ដើ​ម្បី​បម្រើ​សេ​វ៉ា​កម្ម​ម្ហូបអាហារ ជាមួយនឹង​កាហ្វេ​ដ៏​ឈ្ងុយ​ឆ្ងាញ់ អម​ទៅ​ដោយ​សួនផ្កា​ចម្រុះ​ព​ណ៍​, ស្ពាន​ឆ្លង​វាង​ស្រែ​មាន​រាង​ពស់​, និង​កន្លែង​ថតរូប​ស្អាត​ៗ វាលស្រែ​ចម្ការ​បៃតង​លឿង​តាម​រដូវ​កាល ​។

ស្រី្ត​រូប​នេះ ​បាន​រៀបរាប់​បន្ថែម​ថា ថ្មី​ៗ​នេះ​លោកស្រី​បាន​រៀបចំ​ជា​អាហារ​ដ្ឋា​ន​លើ​ទឹក ស្ពាន​ឆ្លង​ទឹក​, ក​ញ្ជុះ​លើ​ទឹក​, អ្នក​ទេសចរណ៍​​មក​កំសាន្ដ អាច​ញាំ​អាហារ​គយគន់​សម្រស់​ធម្មជាតិ ជាមួយ​ឆ្នេ​ខ្សាច់​ស​ក្បោះ និង​ទឹកទន្លេ​ថ្លា​យ៉ុ​ង​នា​រដូវ​ប្រាំ ពិសេស​អ្នក​ទេសចរណ៍ ក៏​អាច​ជួល​សំពៅ​ជិះ​ឆ្លង​ពី​ត្រើ​យ​ម្ខាង​ទៅ​ត្រើយម្ខាង​បាន​ផង​ដែរ​ ។

លោកស្រី បាន​សម្ដែង​ក្ដី​សប្បាយ​រីករាយ​ជា​ខ្លាំង បន្ទាប់​ពី​មាន​បងប្អូន​មក​លេង​កំសាន្ដ​ច្រើន​កុះករ ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​, បុណ្យចូលឆ្នាំ​ចិន និង​ថ្ងៃ​បុណ្យ​សិទ្ធ​នារី​ កន្លង​ទៅ​នេះ ហើ​យ​លោកស្រី​ក៏​រំពឹង​យ៉ាង​ម៉ុ​ត​មាំ​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុន និង​មាន​អ្នក​ទេស​រណ៍​ចូល​មក​លេង​កាន់តែ​ច្រើន​បន្ថែម​ទៀត ​។

ថ្វី​ត្បិត​រមណីយដ្ឋាន​ទេសចរណ៍​នេះ​ថ្មី​នេះ មិន​ទាន់​បាន​ចុះបញ្ជី​ផ្លូវការ ក្នុង​មន្ទីរ​ទេស​រណ៍​ខេត្ត​ក្តី ប៉ុន្តែ​ទីតាំង នោះ​បាន​ក្លាយជា​កន្លែង​លំហែ​មួយ​ដ៏​ពេញ​និយម ជា​ពិសេស​នៅ​អំឡុង​ពេល​ចុង​ស​ប្តា​ហ៍ និង​ថ្ងៃ​បុណ្យ​ដទៃ​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ