ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ! មុននេះម្ចាស់​មេដាយមាស​ ឃុន ឌី​ម៉ា ឈ្នះ​ការ​ប្រកួត​អន្តរជាតិ​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ  ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះបន្តិច នៅ​ម៉ោង​ជាង​១០ព្រឹក​ ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ ម្ចាស់​ខ្សែ​មេដាយ​មាស​ស៊ី​ហ្គេ​ម​ក្នុង​ប្រភេទ​កីឡា​​ប្រដាល់សកល លោក…

រាជធានី​ភ្នំពេញ  ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះបន្តិច នៅ​ម៉ោង​ជាង​១០ព្រឹក​ ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ ម្ចាស់​ខ្សែ​មេដាយ​មាស​ស៊ី​ហ្គេ​ម​ក្នុង​ប្រភេទ​កីឡា​​ប្រដាល់សកល លោក ឃុន ឌី​ម៉ា ដែល​គេ​ស្គាល់​ភាគច្រើន​ថា ឃុន ឌី​ម៉ា បាន​ឡើង​ប្រកួត​​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​យ៉ាង​ស្វិតស្វាញ​លើ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍។

ហើយ​លទ្ធផល​ចុង​ក្រោយ​ គឺ​កីឡាករ​រូប​នេះ​ទទួល​បាន​ជ័យជម្នះ ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទៅ​លើ​​កីឡាករ​ថៃ ​ឈ្មោះ Phlay Noy បើ​ទោះជា​កីឡាករ​រូប​នោះ​ល្អ​ខ្លាំង​នៅ​លើ​សង្វៀន​ក៏ដោយ​។

នេះ​ជា​ការ​ប៉ះ​គ្នា​ជា​លក្ខណៈ​អន្តរជាតិ​លើក​ទី​១ ចាប់តាំងពី​ភាគី​ម្ខាង​ៗ​បាន​ក្លាយជា​កីឡា​ករ​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​រៀងខ្លួន​។ យ៉ាងណាមិញ ឃុន ឌី​ម៉ា ក៏ទទួល​បាន​ជ័​យជម្នះ​មុន​​នេះ ដោយ​ប្រ​ផាប់ប្រ​ភីង​ផង​ដែរ ជា​ពិសេស​ក្នុង​ពេល​កីឡាករ​ថៃ​សម្រុក​វាយ​ខ្លាំង​ស្ទើរ​តែ​ទាំង​៥​ទឹក​លើ​រេញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ