ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្មេង​ៗ​សោះ តែ​ម្នាក់​ៗ​កាន់​ដាវ​កា.ប់​គ្នា​ក្បែរ​សាលា

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្មេង​៣​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​នៅ​ចំណុច​តារាង​បាល់ទាត់​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ មីនា ស្ថិត​ក្នុងភូមិ​ចម្ការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ក្រោយ​ពី​ពួក​គេ​បាន​កាប់​ទៅ​លើ​ភាគី​ម្ខាង​ទៀត​ឲ្យ​របួស​។…

ខេត្តបាត់ដំបង ៖ ក្មេង​៣​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​នៅ​ចំណុច​តារាង​បាល់ទាត់​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ មីនា ស្ថិត​ក្នុងភូមិ​ចម្ការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ក្រោយ​ពី​ពួក​គេ​បាន​កាប់​ទៅ​លើ​ភាគី​ម្ខាង​ទៀត​ឲ្យ​របួស​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ក្មេង​ទាំង​៣​នាក់ ១-​ឈ្មោះ ហេង សំណាង ហៅ​ប៉ៃ​ណៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ អៀ​ប ភី​ណា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស ទាំង​២​នាក់​រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង និង​៣-​ឈ្មោះ ណាត់ គឹ​ម​ហួរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ស្រែប្រាំង ឃុំ​ន​រា ស្រុក​សង្កែ ចំណែក​ក្មេង​រង​គ្រោះ​ឈ្មោះ ឃុន រ៉ា​ដ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​សិស្ស​រស់នៅ​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ។

មន្ត្រី​ដដែល​បាន​បន្ត​ថា ក្មេង​ទាំង​៣​នាក់​នេះ បាន​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់ និង​វាយ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ដាច់​កូនដៃ​ខាងឆ្វេង​នៅ​ក្បែរ​វិទ្យាល័យ​នេ​ត​យ៉ង់ ប៉ុន្តែ​ក្រោយ​ពី​កាប់​ឲ្យ​របួស ក្រុម​នេះ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ម្ដង តែ​មន្ត្រី​ជំនាញ​តាម​ស្រាវជ្រាវ ទើប​ប្រទះ​ឃើញ​ក្រុម​នេះ​កំពុង​សម្ងំ​មើល​គេ​ទាត់​បាល់​នៅ​ក្លិប កូ​កូ នៅ​ចំណុច​ខាងលើ ក៏​ឃាត់ខ្លួន និង​ដកហូត​បាន​ដាវ​២​ដើម​ទៀត​ផង​។ ហើយ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ក្មេង​ទាំង​៣​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ ។

កោះសន្តិភាព​មិន​ទាន់​ទទួល​បាន​ចម្លើយ​ពី​ភាគី​ណាមួយ​នៅឡើយ​ទេ រហូត​ដល់​ពេល​នេះ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​នៅឡើយ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ភាគី​ទាំង​២​រៀន​នៅ​សាលា​ផ្សេង​គ្នា ហើយ​ការ​ប្រើ​ហឹ​ង្សា​កាប់​ចាក់​គ្នា​នេះ ដោយសារ​ក្រុម​ក្មេង​ទាំង​២​ភាគី​នេះ​ធ្លាប់​មាន​ជម្លោះ​នឹង​គ្នា​។ ហើយ​ពួក​គេ​សុទ្ធតែ​ជា​ក្រុម​បង​តូច បងធំ​ប្រចាំ​សាលា​រៀង​ៗ​ខ្លួន ដូច្នេះ​ហើយ​ទើប​ខ្លាំង​រៀង​ៗ​ខ្លួន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ