ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺរលាក​បាត​ភ្នែក​​នៃអ្នក​ជំងឺ​ទឹកនោម​ផ្អែម​

11 ឆ្នាំ មុន

ជួប​ជា​មួយ​​លោក​វេជ្ជ​បណ្ឌិត​ ងី ម៉េង ​ប្រធាន​កម្មវិធីជាតិ​សុខ​ភាព​ភ្នែក បាន​មាន​ប្រសាសន៍​​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹងថា ជំងឺទឹក​នោម​ផ្អែម​​ គឺជា​ជំងឺ​ម្យ៉ាង​​ដែល​កើត​មក​ពី​បំលាស់​ប្តូរ​មិន​ប្រក្រតី​ក្នុងការ​ដុត​ និង​សន្សំ​​សារ​ជាតិ​ស្ករ​នៅក្នុង​រាង្គ​កាយ​ ​ជា​ហេតុ​ធ្វើ​ឱ្យ​កម្រិត​​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់​អាច​ធ្វើ​ឱ្យ​ស្រវាំង​ភ្នែក​ ព្រោះ​​តែ​កម្លាំង​នៃ​​ក្រសែភ្នែក​ផ្លាស់​​ប្តូរទៅតាម​កម្រិត​ជាតិ​ស្ករ​មិន​ទៀង​ទាត់​នោះ ។

ជួប​ជា​មួយ​​លោក​វេជ្ជ​បណ្ឌិត​ ងី ម៉េង ​ប្រធាន​កម្មវិធីជាតិ​សុខ​ភាព​ភ្នែក បាន​មាន​ប្រសាសន៍​​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹងថា ជំងឺទឹក​នោម​ផ្អែម​​ គឺជា​ជំងឺ​ម្យ៉ាង​​ដែល​កើត​មក​ពី​បំលាស់​ប្តូរ​មិន​ប្រក្រតី​ក្នុងការ​ដុត​ និង​សន្សំ​​សារ​ជាតិ​ស្ករ​នៅក្នុង​រាង្គ​កាយ​ ​ជា​ហេតុ​ធ្វើ​ឱ្យ​កម្រិត​​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់​អាច​ធ្វើ​ឱ្យ​ស្រវាំង​ភ្នែក​ ព្រោះ​​តែ​កម្លាំង​នៃ​​ក្រសែភ្នែក​ផ្លាស់​​ប្តូរទៅតាម​កម្រិត​ជាតិ​ស្ករ​មិន​ទៀង​ទាត់​នោះ ។ ក្នុង​រយៈ​ពេល​វែង​ក្នុង​សរសៃ​ឈាម​តូច និង​មាន​​ការ​ផ្លាស់​ប្តូរពេញរាងកាយ​ដែលធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ភ្នែក​អ្នក​ជំងឺ​ហើយអ្វីដែល​សំខាន់​​នោះគឺ​ធ្វើ​ឱ្យ​រេ​ទីន​កាន់តែ​ទ្រុឌ​ទ្រោម​ និងអាច​បណ្តាល​ឱ្យ​កើត​ជំងឺ​ទឹក​​ដក់​ក្នុង​ភ្នែក ហើយ​ទី​បំផុត​អ្នក​ជំងឺ​អាច​ពិការ​ភ្នែក​បាន ។ ក្រៅពី​នេះ​អ្នក​ជំងឺទឹក​នោម​ផ្អែម​​អាច​ទទួល​​រង​នូវការ​កើត​ជំងឺ​​រលាកបាត​ភ្នែក​បាន​លឿន​​ដោយ​សារ​តែ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​កម្រិត​ខ្ពស់។

​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ជំងឺរលាក​​បាតភ្នែក​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​​គឺ​បាត​ភ្នែក​របស់​អ្នក​ជំងឺទឹក​នោម​ផ្អែម​​មាន​អាការ​ទន់​ខ្សោយ​​មកពី​ការ​ផ្លាស់​ប្តូរ​សរសៃ​ឈាម​​តូចៗ​​ដែល​បញ្ជា​ឈាម​ឱ្យ​ទៅ​ចិញ្ចឹម​សរសៃ​រេទិន (បាតភ្នែក) ​មានទំហំ​ផ្លាស់​ប្តូរ ដោយ​នៅ​ត្រង់​កន្លែង​ខ្លះធំ​ជាង​ធម្មតា​ឆ្លាស់​គ្នា និង​សរសៃ​ឈាម​តូចៗ ។ ​ក្នុង​ករណី​ធ្ងន់​ធ្ងរ​ និង​មាន​សរសៃ​ឈាម​ថ្មី​កើត​​ឡើង​ដុះចេញជា​មែក​ធាង​ហើយ​ចាក់​ចូល​ទៅ​ក្នុងបាត​ភ្នែក ។ សរសៃ​ឈាម​ថ្មី​ទាំង​នោះ​មាន​លក្ខណៈ​​ស្តើង​​ខុស​ពីធម្ម​តា​ហើយ​នៅពេល​ដែល​វា​បែក​ឈាម និង​ហូរ​ចូល​ក្នុង​​បាត​ភ្នែក​ ហើយ​ធ្វើ​ឱ្យ​ភ្នែក​​ស្រវាំង​មួយរំពេច ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕​