ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid មាន​កង់​សា​គួរ​រួច​ស្រា​ច់​បើ​ទិញ Neymar មិន​បាន

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid មាន​ជម្រើស​ជា​ច្រើន​ទៀត ប្រសិនបើ​មិន​បាន Neymar មក​លេង​នៅ​ក្លិប​របស់​ខ្លួន​នៅ​រដូវ​កាល​ក្រោយ…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid មាន​ជម្រើស​ជា​ច្រើន​ទៀត ប្រសិនបើ​មិន​បាន Neymar មក​លេង​នៅ​ក្លិប​របស់​ខ្លួន​នៅ​រដូវ​កាល​ក្រោយ ។

បើ​ទោះបីជា​ពេល​នេះ Neymar គឺជា​កីឡាករ​ជម្រើស​ទី​មួយ​ដែល Real Madrid ចង់បាន​ក្តី​ក៏​នៅ​មាន​កីឡាករ​ជើង​ខ្លាំង​ប៉ុន្មាន​នាក់​ទៀត​ដែរ​ដែល​អាច​ធ្វើ​ជា​ផ្លូវ​ក្រោយ ។ កីឡាករ​ទាំងនោះ​គឹ Harry Kane, Mauro Icardi និង Karlo Letica ។ តាម​ការ​ពិត​ទៅ​កីឡាករ Eden Hazard របស់ Chelsea គឺជា​កីឡាករ​ដែល​ងាយ​នឹង​មក​លេង​នៅ Real Madrid ជាងគេ ប្រសិនបើ​ធៀប​នឹង Kane របស់ Tottenham Hotspur ។

ខណៈ​ពេល​ដែល Real សម្លឹង​មើលឃើញ Letica ក្តី ក្លិប​នេះ​ក៏​សម្លឹង​ចង់បាន Devid De Gea ដែល​ជា​អ្នកចាំទី​របស់ Manchester United ដែរ ។ នេះ​បើ​ទោះបីជា​ខាង​លោក Jose Mourinho ដែល​ជា​គ្រូបង្វឹក Man Utd ថា​មិន​ឲ្យ David ទៅ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ