ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho បា.ញ់ Real Madrid ឈឺ​រឿង​ចង់បាន​អ្នកចាំទី David De Gea

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប​បិសាច​ក្រហម Manchester United លោក Jose Mourinho មិន​យល់​ថា…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប​បិសាច​ក្រហម Manchester United លោក Jose Mourinho មិន​យល់​ថា ហេតុ​អ្វី​បានជា Real Madrid មក​ចង់បាន David De Gea ដែល​ជា​អ្នកចាំទី​របស់​លោក ។

រឿង​ដែល​ថា Real Madrid ចង់​ប្រមាញ់​យក​អ្នកចាំទី De Gea ពី​ខាង​បិសាច​ក្រហម ត្រូវ​បាន​គេ​និយាយ​ត​ៗ​គ្នា ។ ចំពោះ​គ្រូបង្វឹក Man Utd ផ្ទាល់​មិន​យល់​ថា ហេតុ​អ្វី​បានជា Real មក​ចង់បាន De Gea ទេ ។

លោក Mourinho បាន​និយាយ​ថា «​ខ្ញុំ​គិត​ថា De Gea មិន​ទៅ​ណា​ទេ ។ ខ្ញុំ​មិន​យល់​ថា Real Madrid កំពុង​គិត​អ្វី​ទេ ។ តែ​ប្រសិនបើជា​ខ្ញុំ ខ្ញុំ​នឹង​ទៅ​រក​កីឡាករ​ផ្សេង​ហើយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខាង Manchester United ទទួលស្គាល់​ថា ខ្លួន​ប្រហែលជា​មិន​អាច​ឈ្នះ Champions League ទេ នៅ​រដូវ​កាល​នេះ ដោយ​សូ​ម្បី​តែ​លោក Mourinho ដែល​ជា​គ្រូបង្វឹក​ផ្ទាល់ ក៏​ថា​ដូច្នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ