ឯកឧត្ដម ខៀវ កាញរិទ្ធ ផ្ដល់អំណោយសប្បុរសធម៌ជូនលោកតាអាយុ១០០ឆ្នាំ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោក ឈៀង វណ្ណៈ អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង…
ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោក ឈៀង វណ្ណៈ អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង…
ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោក ឈៀង វណ្ណៈ អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីនៃមន្ទីរព័ត៌មាន នាំយកនូវអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ខៀវ កាញរិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទៅប្រគល់ដល់ដៃលោកតា សំ សុខ អាយុ១០០ឆ្នាំ ដែលកំពុង រស់នៅជាមួយកូនស្រីឈ្មោះ សំ ផុន អាយុ៦៨ឆ្នាំ ជាអ្នកមើលថែ តែការរស់នៅរបស់ពួកគាត់ទាំងពីរនាក់ គឺអាស្រ័យលើចៅពីរនាក់ប្តីប្រពន្ធ ដែលមានទីលំនៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ ពិធីប្រគល់អំណោយនេះ មានការចូលរួមពីអាជ្ញាធរលោកមេភូមិ និងលោកស្រីជំទប់ទី២ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ផងដែរ។ លោក ឈៀង វណ្ណៈ បានបញ្ជាក់ថា បន្ទាប់ពីបានអានសារព័ត៌មាន កោះសន្តិភាព បានផ្សាយពីទុក្ខលំបាក របស់លោកតា ដែលមានអាយុជាង១សតវត្ស ( កើតខែកុម្ភៈ ឆ្នាំ១៩១៨) ឯកឧត្តម ខៀវ កាញរិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានសេចក្តីអាណិតអាសូរ ចំពោះលោកតា ដែលអាចនៅចងចាំ និងអានអក្សរបាន។
តែដោយសារមានជីវភាពខ្វះខាត លោកតាបានសុំសប្បុរជន មេត្តាជួយគាត់បានហូបឆ្ងាញ់ ក្នុងជីវិតចុងក្រោយផង។ ហេតុនេះហើយ ឯកឧត្តម ខៀវ កាញរិទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន តាមរយៈមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានឧបត្ថមជូនលោកតា សំ សុខ អាយុ១០០ឆ្នាំ និងកូនស្រីអាយុ៦៨ឆ្នាំ នូវទឹកប្រាក់ចំនួន១លានរៀល អង្ករ៥០គីឡូក្រាម និងថ្នាំទ្រទ្រង់សុខភាព១ដប។ ក្រោយពីបានទទួលអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកតា សំ សុខ បានលើកដៃសំពះថ្លែងអំណរគុណ និងជូនពរ ចំពោះឯកឧត្តម និងក្រុមគ្រួសារ សូមជួបប្រទះ តែសេចក្តីសុខកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះដែរ លោកស្រី ជុំ ពៅ ជំទប់ទី២ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ក៏បានថ្លែងអំណរគុណ ដល់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងបុត្រធីតា សូមជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុៈ វណ្ណៈ សុខៈ និងពលៈ កុំឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ លោក មណ្ឌល កែវ ទីប្រឹក្សាផ្នែកព័ត៌មាន របស់ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ និងក្រុមគ្រួសារ បាននាំយកនូវទឹកប្រាក់ចំនួន៣៥ម៉ឺនរៀល ទៅប្រគល់ផ្ទាល់ដៃដល់លោកតា សំ សុខ ដល់លំនៅដ្ឋានផងដែរ។ ដោយលោកបានបញ្ជាក់ថា ទឹកប្រាក់៣៥ម៉ឺនរៀលនេះ បានមកពីអំប្រុស ចៅ ស៊ីរ៉ា រស់នៅ មែលប៊ន ប្រទេសអូស្ត្រាលី ចំនួន៥០ដុល្លារ ស្មើ និង២០ម៉ឺនរៀល បងប្រុស ឡុង ហុក អាជីវករទួលគោក និងបងស្រី ហេង ចំណាន ទឹកប្រាក់ចំនួន១០ម៉ឺន ររៀល រួមនិងរូបលោកផ្ទាល់ ទឹកប្រាក់៥ម៉ឺនរៀលផងដែរ៕
ចែករំលែកព័តមាននេះ